Close

រដ្ឋមន្ត្រី៖ ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងកម្ពុជា-ខេត្តអៃឈិ នឹងជួយឱ្យមានកំណើនភ្ញៀវទេសចរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងកម្ពុជា-ខេត្តអៃឈិ នឹងជួយឱ្យមានកំណើនភ្ញៀវទេសចរ រដ្ឋមន្ត្រី៖ ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងកម្ពុជា-ខេត្តអៃឈិ នឹងជួយឱ្យមានកំណើនភ្ញៀវទេសចរ

ជប៉ុន៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៃប្រទេសជប៉ុន នឹងជួយឱ្យមានកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុន។

ការលើកឡើងរបស់ លោក ហួត ហាក់លធ្វើឡើង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៅសាលាខេត្ត ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ។

រដ្ឋមន្ត្រី៖ ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងកម្ពុជា-ខេត្តអៃឈិ នឹងជួយឱ្យមានកំណើនភ្ញៀវទេសចរ

ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា គូភាគី មានទស្សនៈរួមគ្នាថាទាំងប្រទេសកម្ពុជាជាតារាទើបនឹងរះពោរពេញដោយកាលានុវត្ត និងខេត្តអៃឈិ (Aichi Prefecture) ដែលមានសេដ្ឋកិច្ចនាំមុខគេមួយដែរក្នុងប្រទេសជប៉ុន ហើយសុទ្ធតែមានសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌពិភពលោកដូចៗគ្នា ប្រពៃណីទំនៀមទំលាប់គួរឱ្យចាប់អារម្មណ៍ ព្រមទាំងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ជាង៧២ឆ្នាំ ហើយដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជួយបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន និយាយជារួម និងរវាងកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) រួមមានមានការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ប្រជាជននៃគោលដៅទេសចរណ៍ទាំងពីរ ការពិនិត្យលទ្ធភាពរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការជំរុញជើងហោះហើរត្រង់ ដើម្បីឱ្យមានកំណើនការធ្វើទេសចរណ៍កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋមន្ត្រី៖ ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងកម្ពុជា-ខេត្តអៃឈិ នឹងជួយឱ្យមានកំណើនភ្ញៀវទេសចរ
រដ្ឋមន្ត្រី៖ ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងកម្ពុជា-ខេត្តអៃឈិ នឹងជួយឱ្យមានកំណើនភ្ញៀវទេសចរ