Close

មន្ត្រីកូរ៉េខាងជើងសម្អាតវត្ថុទាំងអស់របស់ លោក គិម ជុងអ៊ុន បន្ទាប់ពីជួបជាមួយលោក ពូទីន នៅប៉េកាំង

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
មន្ត្រីកូរ៉េខាងជើងសម្អាតវត្ថុទាំងអស់របស់ លោក គិម ជុងអ៊ុន បន្ទាប់ពីជួបជាមួយលោក ពូទីន នៅប៉េកាំង មន្ត្រីកូរ៉េខាងជើងសម្អាតវត្ថុទាំងអស់របស់ លោក គិម ជុងអ៊ុន បន្ទាប់ពីជួបជាមួយលោក ពូទីន នៅប៉េកាំង

ប៉េកាំង៖ មន្ត្រីកូរ៉េខាងជើង​ បានអនុវត្តវិធានសុវត្ថិភាពយ៉ាងតឹងរ៉ឹង ដោយសម្អាតសំណល់ទាំងអស់នៃកាយវត្ថុរបស់មេដឹកនាំរបស់ខ្លួន គឺ លោក គិម ជុងអ៊ុន បន្ទាប់ពីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ បូទីន នៅទីក្រុងប៉េកាំង នៅក្នុងសប្តាហ៍នេះ។

វីដេអូដែលបង្ហោះដោយអ្នកសារព័ត៌មានរុស្ស៊ីបានបង្ហាញថា ជំនួយការរបស់លោក គិម បានជូតកៅអី និងដៃទម្រកៅអី ដកកែវទឹកដែលលោកបានប្រើ និងសំអាតតុដែលគាត់បានអង្គុយ។

អ្នកសារព័ត៌មានរុស្ស៊ី លោក Alexander Yunashev ដែលមាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមការងាររបស់លោក គិម “បានបំផ្លាញ និងសម្អាតលើវត្ថុទាំងអស់របស់មេដឹកនាំកូរ៉េខាងជើងយ៉ាងប្រុងប្រយ័ត្ន” មុនចាកចេញពីបន្ទប់ជួប។

ក្រុមអ្នកវិភាគសន្តិសុខបានបញ្ជាក់ថា វិធានដូច្នេះគឺដើម្បីរារាំងសេវាកម្មស៊ើបការណ៍បរទេស សូម្បីតែនៅប្រទេសជាមិត្ត ក៏មិនឲ្យប្រមូលទិន្នន័យ DNA ឬព័ត៌មានអំពីសុខភាពរបស់គាត់នោះទេ។ កូរ៉េខាងជើងបានអនុវត្តបែបនេះជាយូរមកហើយ រួមទាំងការនាំយកបង្គន់ផ្ទាល់ខ្លួននៅពេលធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន ដើម្បីជៀសវាងការចាកសំណល់។

មន្ត្រីកូរ៉េខាងជើងសម្អាតត្ថុទាំងអស់របស់ លោក គិម ជុងអ៊ុន បន្ទាប់ពីជួបជាមួយលោក ពូទីន នៅប៉េកាំង

ជំនួបវាងលោក គិម និងលោក ពូទីន បានប្រព្រឹត្តឡើងក្រោយពិធីដង្ហែយុទ្ធពិសោធន៍ធំរបស់ចិន ក្នុងឱកាសខួប៨០ ឆ្នាំ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ត។ លោក គិមបានចូលរួមជាមួយលោក ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងព្រឹត្តិការណ៍នេះ ដែលបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងបី។

ក្នុងការពិភាក្សាជាមួយលោក ពូទីន លោក គិម បានផ្តល់សញ្ញាប្តេជ្ញាថា កូរ៉េខាងជើងនឹងគាំទ្រពេញទំហឹងដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយគេហៅថា ជាកាតព្វកិច្ចបងប្អូន តាមកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខាថ្មីក្នុងឆ្នាំនេះ។ មានរបាយការណ៍ថា ព្យុងយ៉ាងបានផ្គត់ផ្គង់អាវុធជួយកងទ័ពរុស្ស៊ីរួចហើយ។

យ៉ាងណាមិញ ពិធីសម្អាតបន្ទាប់ពីជួបនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លារបស់រដ្ឋកូរ៉េខាងជើងក្នុងការការពារសុវត្ថិភាព និងសម្ងាត់ផ្ទាល់ខ្លួនរបស់មេដឹកនាំ។ប្រភពព័ត៌មាន៖ Reuters, Channel News Asia, NDTV, News.com.au