Close

លោក Trump ចំណាយប្រាក់ជាង ១០០ លានដុល្លារ លើការទិញមូលបត្របំណុល

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump ចំណាយប្រាក់ជាង ១០០ លានដុល្លារ លើការទិញមូលបត្របំណុល លោក Trump ចំណាយប្រាក់ជាង ១០០ លានដុល្លារ លើការទិញមូលបត្របំណុល

អាមេរិក៖ យោងតាមឯកសារហិរញ្ញវត្ថុថ្មីៗពីការិយាល័យក្រមសីលធម៌រដ្ឋាភិបាលអាមេរិក បានបង្ហាញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទិញមូលបត្របំណុលរបស់ក្រុមហ៊ុន និងរបស់រដ្ឋាភិបាលមូលដ្ឋាន ក្នុងតម្លៃជាង ១០០ លានដុល្លារ ចាប់តាំងពីលោកបានចូលកាន់តំណែងនៅខែមករា ឆ្នាំ ២០២៥។ នេះ បើតាមការចុះផ្សាយរបស់ សារព័ត៌មាន CNBC នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥។

ប្រភពដដែលបន្តថា ឯកសារដែលត្រូវបានចេញផ្សាយក្នុងសប្តាហ៍នេះ បានបង្ហាញថា លោក Trump បានធ្វើប្រតិបត្តិការហិរញ្ញវត្ថុជិត ៧០០ ដង ចន្លោះពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី១ ខែសីហា។ ការទិញមូលបត្រទាំងនេះមិនបានរាយបញ្ជីតម្លៃពិតប្រាកដទេ ប៉ុន្តែបានផ្តល់តម្លៃជាជួរធំៗ ដែលរួមមានមូលបត្របំណុលពីក្រុមហ៊ុនធំៗដូចជា Meta, T-Mobile, និង The Home Depot ក៏ដូចជាមូលបត្របំណុលរបស់រដ្ឋាភិបាលរដ្ឋ និងមូលដ្ឋានផ្សេងៗទៀតផងដែរ។

លោក Trump ចំណាយប្រាក់ជាង ១០០ លានដុល្លារលើការទិញមូលបត្របំណុល

ទោះជាយ៉ាងណា សេតវិមានបានបញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុភាគីទីបីជាអ្នកគ្រប់គ្រងការទិញមូលបត្រទាំងនេះ ហើយទាំងលោកប្រធានាធិបតី និងក្រុមគ្រួសាររបស់លោក មិនបានចូលរួមដោយផ្ទាល់ក្នុងការជ្រើសរើសមូលបត្របំណុលឡើយ។

សូមបញ្ជាក់ថា ក្រោមច្បាប់ក្រមសីលធម៌សហព័ន្ធ ប្រធានាធិបតីអាមេរិកតម្រូវឱ្យបង្ហាញពីទ្រព្យសម្បត្តិរបស់ខ្លួន ប៉ុន្តែមិនតម្រូវឱ្យលក់ទ្រព្យសម្បត្តិដែលអាចបង្កឱ្យមានជម្លោះផលប្រយោជន៍នោះទេ៕