កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួនមនុស្ស ១៤៩នាក់ ពាក់ព័ន្ធនឹងល្បែងអនឡាញខ្នាតធំមួយកន្លែង
មណ្ឌលគិរី៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ បាន ការបង្រ្កាបទីតាំងល្បែងអនឡាញខ្នាតធំមួយកន្លែងដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ស្មើនឹង ១៣សញ្ជាតិ ក្នុងនោះជនបរទេសមានចំនួន ១១៤នាក់ ស្រី ១៧នាក់ ស្មើនឹង ១៣សញ្ជាតិ។
ប្រតិបត្តិការនេះ ដឹកនំាដោយ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបានសហការជាមួយ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមន្រ្តីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត។
ទីតាំងល្បែងអនឡាញ ខ្នាតធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងល្បែងអនឡាញខ្នាតធំខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ស្មើនឹង ១៣សញ្ជាតិ ក្នុងនោះជនបរទេសមានចំនួន ១១៤នាក់ ស្រី ១៧នាក់ ស្មើនឹង ១៣សញ្ជាតិ
រួមមានដូចខាងក្រោម ៖១.សញ្ជាតិ ចិន ០១នាក់ស្រី ០០នាក់( គ្មានលិខិតឆ្លងដែន)។ ២.សញ្ជាតិ ប៉ាគីស្ថាន ៣៦នាក់ ស្រី ០០នាក់(មានលិខិតឆ្លងដែន ចំនួន១០នាក់គ្មាន ចំនួន២៦នាក់)។ ៣.សញ្ជាតិឥណ្ឌូនេសុី ២៧នាក់ ស្រី០៥នាក់(មានលិខិតឆ្លងដែន ចំនួន១នាក់គ្មាន ចំនួន២៦នាក់)។ ៤.សញ្ជាតិបង់ក្លាដេស ចំនួន ១៦នាក់ ស្រី០០នាក់ មានលិខិតឆ្លងដែន ចំនួន ០៥នាក់ គ្មាន ១១នាក់. ៥. សញ្ជាតិវៀតណាមចំនួន ៩នាក់ ស្រី០៣នាក់ (គ្មានលិខិតឆ្លងដែន)។ ៦.សញ្ជាតិឥណ្ឌាចំនួន ០៨នាក់ ស្រី១នាក់(មានលិខិតឆ្លងដែន ចំនួន ៧នាក់ គ្មាន១ នាក់)។ ៧.សញ្ជាតិ ថៃចំនួន ០៣នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន០២នាក់ គ្មាន១នាក់)។ ៨.សញ្ជាតិមីយ៉ាន់ម៉ា ចំនួន ០៣នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន ០៣នាក់)។ ៩.សញ្ជាតិកាមេរ៉ូន ចំនួន ០៣នាក់ ស្រី០១នាក់(មានលិខិតឆ្លងដែន ចំនួន ០២នាក់ គ្មាន០១នាក់)។ ១០.សញ្ជាតិនីហ្សេរីយ៉ា ចំនួន ០២នាក់ស្រី០០នាក់(គ្មានលិខិតឆ្លងដែន)។ ១១.សញ្ជាតិសេរ៉ាលីអូន ចំនួន ០២នាក់ស្រី០១នាក់(គ្មានលិខិតឆ្លងដែន)។ និង ១២.សញ្ជាតិយូហ្គាន់ដា ចំនួន ០៤នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន ០៣នាក់ គ្មានចំនួន០១នាក់)។
ក្នុងនោះមានលិខិតឆ្លងដែនចំនួន ៣៣នាក់ គ្មានលិខិតឆ្លងដែនចំនួន ៨១នាក់ ព្រមទាំងជនជាតិខ្មែរសរុបចំនួន ៣៥នាក់ ស្រី ១៤នាក់ បំរើការងារជាអ្នកលក់ភេសជ្ជៈ សន្តិសុខ អ្នកអនាម័យ និងអ្នកថែសួន។
ជាមួយគ្នានោះកម្លាំងចម្រុះបានដកហូតវត្ថុតាមងបានរួមមាន ៖១.កុំព្យូទ័រលើតុ ចំនួន ៥៤១ គ្រឿង
២.ទូរស័ព្ទដៃ ចំនួន ៧៨៨ គ្រឿង។ និង៣.គ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំបន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងទាំងអស់កំពុងត្រូវបានកម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់។ ទាំងអស់នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តមណ្ឌលគិរីក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញដែលកំពុងក្លាយជាបញ្ហាក្នុងសង្គម៕