Close

ស៊ីរីដកទ័ពពី Suwayda ក្រោយអ៊ីស្រាអែលវាយប្រហារក្រុងដាម៉ាស

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ស៊ីរីដកទ័ពពី Suwayda ក្រោយអ៊ីស្រាអែលវាយប្រហារក្រុងដាម៉ាស ស៊ីរីដកទ័ពពី Suwayda ក្រោយអ៊ីស្រាអែលវាយប្រហារក្រុងដាម៉ាស

ដាម៉ាស៖ បន្ទាប់ពីការវាយប្រហារផ្លូវអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលលើក្រុងដាម៉ាស ស៊ីរីបានចាប់ផ្ដើមដកកងទ័ពចេញពីទីក្រុង Suwayda ភាគខាងត្បូង។ ការដកទ័ពនេះកើតឡើងចំពេលភាពតានតឹងកើនឡើង និងក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយ ជាមួយមេដឹកនាំជនជាតិ Druze ក្នុងតំបន់។

អ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃពុធ គឺដើម្បីការពារជនជាតិភាគតិច Druze នៅ Suwayda ដែលកំពុងប្រឈមមុខនឹងកម្លាំងរដ្ឋាភិបាលស៊ីរី។ រីឯស៊ីរីបានថ្កោលទោសថាជា “ការវាយប្រហារដ៏ព្រហើន”។

ស៊ីរីដកទ័ពពី Suwayda ក្រោយអ៊ីស្រាអែលវាយប្រហារក្រុងដាម៉ាស

ទោះបីជាយ៉ាងណា មិនមែនមេដឹកនាំ Druze ទាំងអស់បានទទួលយកបទឈប់បាញ់នេះទេ ដោយខ្លះប្តេជ្ញាបន្តប្រយុទ្ធ។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដោយអំពាវនាវឱ្យបញ្ឈប់រាល់ការរំលោភអធិបតេយ្យភាពស៊ីរី។ ស្ថានភាពនៅតែមានភាពប្រែប្រួល៕

ស៊ីរីដកទ័ពពី Suwayda ក្រោយអ៊ីស្រាអែលវាយប្រហារក្រុងដាម៉ាស