Close

រុស្ស៊ី​ វាយប្រហារ​ដ្រូន​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​អ៊ុយក្រែន ក្រោយ​លោក​ត្រាំ​រិះគន់​លោក​ពូទីន

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានអន្តរជាតិ
រុស្ស៊ី​ វាយប្រហារ​ដ្រូន​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​អ៊ុយក្រែន ក្រោយ​លោក​ត្រាំ​រិះគន់​លោក​ពូទីន រុស្ស៊ី​ វាយប្រហារ​ដ្រូន​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​អ៊ុយក្រែន ក្រោយ​លោក​ត្រាំ​រិះគន់​លោក​ពូទីន

ក្រុង Kyiv, អ៊ុយក្រែន – កាលពី​ថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ដោយ​ដ្រូន និង​មីស៊ីល​យ៉ាង​ច្រើន​សម្បើម​បំផុត​មិន​ធ្លាប់​មាន​លើ​ប្រទេស​អ៊ុយក្រែន។ ហេតុការណ៍​នេះ​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​រិះគន់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចំពោះ​ការ​មិន​បង្ហាញ​ឆន្ទៈ​ចរចា​សន្តិភាព និង​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុយក្រែន។

រុស្ស៊ី​វាយប្រហារ​ដ្រូន​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​អ៊ុយក្រែន ក្រោយ​លោក​ត្រាំ​រិះគន់​លោក​ពូទីន

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​រាយការណ៍​ថា រុស្ស៊ី​បាន​បាញ់​ដ្រូន​ប្រភេទ Shahed ចំនួន ៧២៨ គ្រឿង និង​មីស៊ីល ១៣ គ្រាប់។ នេះ​ជា​ចំនួន​ដ្រូន​ច្រើន​ជាង​កំណត់ត្រា​ចាស់ ៥៣៩ គ្រឿង កាលពី​ថ្ងៃទី៤ ខែកក្កដា។ ទោះបីជា​ដ្រូន​ភាគច្រើន​ត្រូវ​បាន​បាញ់​ទម្លាក់​ក៏ដោយ ក៏​ការវាយប្រហារ​នេះ​បាន​បណ្ដាល​ឱ្យ​ខូចខាត និង​សម្លាប់​ជនស៊ីវិល​យ៉ាងតិច​ម្នាក់​នៅ​ខេត្ត Khmelnytskyi។

ប្រធានាធិបតី​អ៊ុយក្រែន វ៉ុលឡូឌីមៀរ ហ្សេឡេនស្គី បាន​ថ្លែង​ថា «នេះ​គឺជា​ការវាយប្រហារ​បង្ហាញ​ពី​ភាព​រឹងរូស ហើយ​វា​កើតឡើង​នៅ​ពេល​ដែល​មាន​ការ​ប៉ុនប៉ង​ជាច្រើន​ដើម្បី​សម្រេច​បាន​សន្តិភាព…ប៉ុន្តែ​រុស្ស៊ី​បាន​បដិសេធ​ទាំងអស់»។ លោក​បន្ថែម​ថា ដៃគូ​របស់​អ៊ុយក្រែន​ដឹង​ពី​វិធី​ដាក់​សម្ពាធ​រុស្ស៊ី​ឱ្យ​គិត​អំពី​ការ​បញ្ចប់​សង្រ្គាម។

ការវាយប្រហារ​ដ៏​ខ្លាំងក្លា​នេះ​បាន​តម្រង់​ទៅ​ទីក្រុង Lutsk ដែល​ស្ថិត​នៅ​ភាគពាយព្យ​ប្រទេស​អ៊ុយក្រែន ក្បែរ​ព្រំដែន​ប៉ូឡូញ និង​បេឡារុស។ ការវាយប្រហារ​នេះ​ថែមទាំង​បាន​បង្ខំ​ឱ្យ​យោធា​ប៉ូឡូញ​បញ្ចេញ​យន្តហោះ​ចម្បាំង​ក្នុង​ដែនអាកាស​របស់​ខ្លួន​ផង​ដែរ។

ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​នេះ​កើតឡើង​ក្រោយ​ពេល​លោក ដូណាល់ ត្រាំ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ខ្វះ​ការ​ប្ដេជ្ញាចិត្ត​របស់​លោក ពូទីន លើ​កិច្ច​ព្រមព្រៀង​សន្តិភាព។

លោក ត្រាំ បាន​បញ្ជាក់​ជាថ្មី​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ជំនួយ​យោធា​បន្ថែម​ទៅ​អ៊ុយក្រែន ដោយ​សង្កត់ធ្ងន់​ថា អ៊ុយក្រែន​ត្រូវ​តែ​អាច​ការពារ​ខ្លួនឯង​បាន។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក Sean Parnell ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រសួង​កំពុង​បញ្ជូន​អាវុធ​ការពារ​បន្ថែម​តាម​ការ​ណែនាំ​របស់​លោក​ប្រធានាធិបតី ត្រាំ៕

រុស្ស៊ី​វាយប្រហារ​ដ្រូន​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​អ៊ុយក្រែន ក្រោយ​លោក​ត្រាំ​រិះគន់​លោក​ពូទីន