Close

មន្ត្រីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ‎ ដាក់បទបញ្ជាឱ្យកងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មើសផ្សេងៗ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ‎ ដាក់បទបញ្ជាឱ្យកងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មើសផ្សេងៗ មន្ត្រីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ‎ ដាក់បទបញ្ជាឱ្យកងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មើសផ្សេងៗ

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជាឡើយ បើមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បេីទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។

ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វើឡើងនៅក្នុងដែលអភិបាលខេត្តរូបនេះបានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនារសៀលថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ ២០២៥។

មន្ត្រីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ‎ដាក់បទបញ្ជាឱ្យកងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មើសផ្សេងៗ

ជាមួយគ្នានេះ លោកថា ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។

លោកថ្លែតថា «កងកម្លាំងគ្រប់កងអង្គភាពដែលឈរជើងតាមបន្ទាត់ព្រំដែន អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យទៅតាមបន្ទាត់ព្រំដែន មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែន ក៏ដូចជាសកម្មភាពផ្សេងៗ ដែលជាបទល្មើសតាមព្រំដែន បើសិនជាមានការរកឃើញថាមានបទល្មើសនៅតាមព្រំដែនត្រូវធ្វើការបង្ក្រាបឱ្យបានដោយគ្មានលើកលែងឡើយ»

ក្នុងនោះដែរលោកក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់វិលត្រឡប់មកកម្ពុជាវិញ សូមធ្វើដំណើរតាមច្រកផ្លូវការ ដើម្បីងាយស្រួលក្រុមការងាររង់ចាំទទួល។ ហើយលោកក៏បានបញ្ជាក់ជាថ្មីទៀតថា រដ្ឋបាលខេត្តបានត្រៀមនូវរថយន្តជាច្រើនគ្រឿង ព្រមទាំងទីតាំងសំចតសម្រាប់ទទួលបងប្អូនពលករនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានក្រុមការងារចម្រុះ មានក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ប.ស.ស ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរក្រុង បានចាំទទួលដោយមានការផ្តល់នូវអាហារសម្រន់ ក៏ដូចជាជូនដល់បងប្អូនទៅតាមបណ្ដាខេត្តដោយពុំមានគិតថវិកាឡើយ៕

មន្ត្រីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ‎ដាក់បទបញ្ជាឱ្យកងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មើសផ្សេងៗ