ភ្នំពេញក្រោន ប្រកាសចែកផ្លូវជាមួយកីឡាករ សឿត បារាំង
នៅព្រឹកថ្ងៃ ចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្លិបភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយខ្សែការពារ សឿង បារាំង ហើយ ក្រោយរូបគេ បានរួមរស់ជាមួយក្លិបអស់ជាង ១០ឆ្នាំ ចាប់តាំងពីថ្នាលយុវជន។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្លិប ៖
«ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបទៅកាន់អ្នកគាំទ្រឲ្យបានជ្រាបថាយើងបានចែកផ្លូវគ្នាជាមួយកីឡាករ សឿត បារាំង ។ បារាំង បានចូលរួមជាមួយពួកយើងចាប់ពីថ្នាលយុវជន ហើយរូបគេក៏បានជួយក្លិបឲ្យទទួលបានសមិទ្ធិផលជាច្រើនផងដែរ ។ យើងសង្ឃឹមថារូបគេនឹងទទួលបានភាពជោគជ័យបន្ថែមទៀតក្នុងអាជីពបាល់ទាត់នាពេលខាងមុខ»។
គួររំលឹកថា សឿត បារាំង បានចូលរួមហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោន តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ ២០១៦ មុនត្រូវបានដំឡើងមកលេងក្រុមធំ ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន។ ក្នុងអាជីពបាល់ទាត់របស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ធ្លាប់លេងតែ២ក្លិបប៉ុណ្ណោះ ក្លិបសឹងក្រហមភ្នំពេញក្រោន និងធ្លាប់ត្រូវបានក្លិបដាក់ឲ្យអង្គរថាយហ្គឺរខ្ចីជើង ១រដូវកាល ផងដែរ ។
ទន្ទឹមនឹងនេះ ក៏មានព័ត៌មានចរចាមអារ៉ាម ថា ខ្សែការពាររូបនេះ នឹងត្រូវផ្ទេរទៅកាន់ដ៏ធំមួយ។ យ៉ាងណាអ្នកគាំទ្រកំពុងរង់ចាំមើលតើទ្រនំថ្មី គឺជាក្លិបណា?