Close

សម្តេចនាយករដ្ឋម​ន្ត្រី ណែនាំ ឱ្យជួយសម្រួលពលរដ្ឋខ្មែរត្រឡប់មកពីថៃវិញ ទោះមាន ឬគ្មានឯកសារ

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
សម្តេចនាយករដ្ឋម​ន្ត្រី ណែនាំ ឱ្យជួយសម្រួលពលរដ្ឋខ្មែរត្រឡប់មកពីថៃវិញ ទោះមាន ឬគ្មានឯកសារ សម្តេចនាយករដ្ឋម​ន្ត្រី ណែនាំ ឱ្យជួយសម្រួលពលរដ្ឋខ្មែរត្រឡប់មកពីថៃវិញ ទោះមាន ឬគ្មានឯកសារ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ដើម្បីធ្វើយ៉ាងណាជួយសហការគ្នា ក្នុងការសម្រួលប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីថៃវិញ ទោះបីពួកគាត់ មាន ឬគ្មានឯកសារ គឺឱ្យគាត់ចូលទាំងអស់ ឱ្យតែជនជាតិខ្មែរ។

យោងតាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែនមកកម្ពុជា។

លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។

សម្តេចនាយករដ្ឋម​ន្ត្រី ណែនាំ ឱ្យជួយសម្រួលពលរដ្ឋខ្មែរត្រឡប់មកពីថៃវិញ ទោះមាន ឬគ្មានឯកសារ

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា,អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ត្រៀមលក្ខណៈសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, ឯកឧត្តម សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម លោកជំទាវ
អភិបាល នៃគណៈអភិបាលធានី ខេត្ត ជាប់ព្រំដែនទាំង៧ គឺធ្វើយ៉ាងណា ដើម្បីជួយសហការ ក្នុងការសម្រួលប្រជាពលរដ្ឋរបស់យើងដែលត្រឡប់មកវិញ មាន ឬគ្មានឯកសារ គឺឱ្យគាត់ចូលមក ឱ្យតែជនជាតិខ្មែរ»៕

សម្តេចនាយករដ្ឋម​ន្ត្រី ណែនាំ ឱ្យជួយសម្រួលពលរដ្ឋខ្មែរត្រឡប់មកពីថៃវិញ ទោះមាន ឬគ្មានឯកសារ