Close

វិសាខា ចែកផ្លូវជាមួយកីឡាករ De Andrade Souza Ramon

ដោយ៖ Chhan Sreyka ​​ | 24 ម៉ោងមុន កីឡា
វិសាខា ចែកផ្លូវជាមួយកីឡាករ De Andrade Souza Ramon វិសាខា ចែកផ្លូវជាមួយកីឡាករ De Andrade Souza Ramon

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្លិបបាល់ទាត់វិសាខា បានប្រកាសពីការចែកផ្លូវជាមួយកីឡាករសញ្ជាតិប្រេស៊ីល De Andrade Souza Ramon ក្រោយរួមរស់បានមួយរដូវកាល។

កីឡាករ De Andrade Souza Ramon បានចូលរួមជាមួយវិសាខា កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៤ ហើយមួយរដូវកាលនេះ រូបគេក៏ធ្វើបានល្អគួរសម ដោយស៊ុតបញ្ជូលទីបានសរុបចំនួន ២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបានចំនួន ៥គ្រាប់ផងដែរ។

វិសាខា ចែកផ្លូវជាមួយកីឡាករ De Andrade Souza Ramon

មែនទែនទៅ ការប្រកាសចែកផ្លូវជាមួយកីឡាករប្រេស៊ីលរូបនេះធ្វើឡើង តែ ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្លិបបានចែកផ្លូវជាមួយកីឡាករសញ្ជាតិឡាតវី Karasausks Arturs ក្រោយរួមរស់ជាមួយគ្នា អស់រយៈពេលពាក់កណ្ដាលរដូវកាល ក្រោមលក្ខខណ្ឌខ្ចីជើង។

គួរបញ្ជា្កក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្លិបបាល់ទាត់វិសាខា បានចែកផ្លូវជាមួយកីឡាករបរទេសចំនួន ៣នាក់ហើយ រួមមានកីឡាករ Mike Ott, De Andrade Souza Ramon និង Karasausks Arturs។ ជាមួយគ្នានេះ ក្លិបក៏បាននាំចូលកីឡាករ៣រូបផងដែរ ដូចជា កូនខ្មែរ-បារាំង Loic Chan, ទៀត គឹមហេង និងកីឡាករ Breninho ៕

វិសាខា ចែកផ្លូវជាមួយកីឡាករ De Andrade Souza Ramon
វិសាខា ចែកផ្លូវជាមួយកីឡាករ De Andrade Souza Ramon