Close

សមាជរដ្ឋសភា-ព្រឹទ្ធសភា អនុម័តលើកយកប្រធានបទចំនួន ៣ មកពិភាក្សា

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 12:07 pm ព័ត៌មានជាតិ
សមាជរដ្ឋសភា-ព្រឹទ្ធសភា អនុម័តលើកយកប្រធានបទចំនួន ៣ មកពិភាក្សា សមាជរដ្ឋសភា-ព្រឹទ្ធសភា អនុម័តលើកយកប្រធានបទចំនួន ៣ មកពិភាក្សា

ភ្នំពេញ៖ សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព របស់ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន ១៨២អង្គនិងនាក់ ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន៦១រូប សមាជិករដ្ឋសភា ចំនួន១២១រូប។

សមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តលើកយកប្រធានបទចំនួនបី មកប្រជុំពិភាក្សា ប្រធានបទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានទី៣ ស្ដីពី វិស័យកសិកម្ម។ សមាជរដ្ឋសភានិងព្រឹទ្ធសភាបានរៀបចំធ្វើឡើង តបតាមសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សមាសភាពរាជរដ្ឋាភិបាលដឹនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកចូលរួមសមាជមានថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទំាងឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងមានប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន២៧នាក់បានចូលរួម ផងដែរ។

សមាជរដ្ឋសភា-ព្រឹទ្ធសភា អនុម័តលើកយកប្រធានបទចំនួន៣ មកពិភាក្សា

សមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលនឹងបម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បង្ហាញពីស្មារតីទទួលខុស កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងស្ថាប័ននីតិប្បញត្តិនិងនីតិប្រតិបត្តិនិងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

នៅមុនចាប់ផ្តើមដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីដោយសារការវាយឆ្មក់របស់កងទ័ពថៃនៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ផងដែរ។

សូមជម្រាបថា កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ មានផ្សាយផ្ទាល់យ៉ាងទូលំទូលាយ លើបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ ឯកជននិងស្ថាប័នជាច្រើន យ៉ាងទូលំទូលាយ៕

សមាជរដ្ឋសភា-ព្រឹទ្ធសភា អនុម័តលើកយកប្រធានបទចំនួន៣ មកពិភាក្សា