អាមេរិក ចាប់ផ្តើមដាក់រថពាសដែកម៉ូឌែលថ្មីបំផុតជាលើកដំបូងជំនួស M1113
វ៉ាស៊ិនតោន ៖ សប្តាហ៍នេះក្រុមអ្នកតាមដានសព្វាវុធរបស់អាមេរិកបានមើលឃើញថា នៅទីបំផុត កងកម្លាំងទ័ពអាមេរិកអាចទទួលបានរថពាសដែកប្រភេទថ្មីហើយក្រោយការរង់ចាំអស់រយៈពេលជាច្រើនឆ្នាំដើម្បីជំនួសរថពាសដែកម៉ូឌែលចាស់ M113។
កងពលតូច 1st Armored Brigade Combat Team ដែលជាផ្នែកមួយនៃកម្លាំងកងពលធំ 3rd Infantry Division មានមូលដ្ឋានឈរជើងនៅ Georgia គឺជាអ្នកដែលបានទទួលយករថពាសដែកម៉ូឌែលថ្មី Armored Multi-Purpose Vehicle ដំបូងគេបង្អស់ដែលវាត្រូវបានគេដឹងដែរថាជាបច្ចេកវិទ្យាដែលផលិតឡើងដោយក្រុមហ៊ុន BAE System ។
អនុប្រធានប្រតិបត្តិនៃកម្មវិធីសម្រាប់ការប្រយុទ្ធនៅដីគោកនៃកងកម្លាំងយោធាអាមេរិក លោកមេបញ្ជាការ Jim Schirmer បានពោលថា ៖ ” វាគឺជាការរង់ចាំជាយូរមកហើយគឺប្រមាណ ជាតិ១០ឆ្នាំចុងក្រោយនេះដែលកងកម្លាំងរបស់យើងបានខិតខំក្នុងការងារដើម្បីធ្វើទំនើបកម្មទៅលើកងកម្លាំងប្រដាប់អាវុធនៃកងពលតូច 1st Armored Brigade Combat Team ។
គួរឲ្យដឹងដែរថា មកទល់ពេលនេះកងពលធំ 3rd Infantry Division គឺជាអង្គភាពដែលទទួលបាននូវការធ្វើទំនើបកម្មពេញលេញជាងគេបំផុតដែលក្នុងនោះគេអាចមើលឃើញវត្តមានរបស់រថក្រោះ Abrams SepV3 រថពាសដែក M2A4 Bradley រថពាសដែកបំពាក់កាំភ្លើងធំ M109A7 Paladin និងចុងក្រោយនេះគឺ Armored Multi-Purpose Vehicle នេះតែម្តង៕