ជើងហោះហើរត្រង់រវាងក្រុង Wuxi និងក្រុងព្រះសីហនុ បើកដំណើរការជាថ្មី
ព្រះសីហនុ៖ ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយ Cambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili ។
ការបន្តជើងហោះហើរឡើងវិញនេះ ក្រោមការទទួលបានការស្វាគមន៍ពីលោក វ៉ាន់ នរៈ អគ្គនាយកអាកាសយានដ្ឋាន និងត្រូវបានគេរំពឹងថា ជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស។
ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់នេះ ក៏នឹងអាចបំពេញតម្រូវការកាន់តែច្រើនសម្រាប់អ្នកដំណើរជាធុរជន និងទេសចរជាដើម៕