Breaking News! លោក Joe Biden មានជំងឺមហារីកក្រពេញប្រូស្តាតដែលមានអត្រារស់តិចបំផុត
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាេមរិក លោកJoe Biden ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា លោកមានជំងឺមហារីកក្រពេញប្រូស្តាតដែលមានអត្រារស់រានមានជីវិតរយៈពេល ៥ ឆ្នាំ ក្នុងចន្លោះពី ៣០% ទៅ ៤០% ។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Fox News។
អ្នកវិភាគវេជ្ជសាស្ត្រជាន់ខ្ពស់របស់ Fox News លោកវេជ្ជបណ្ឌិត Marc Siegel បាននិយាយនៅក្នុងសេចក្តីរាយការណ៍ «Fox Report»ថា ជំងឺមហារីកក្រពេញប្រូស្តាតរបស់អតីតប្រធានាធិបតី លោក Joe Biden ត្រូវបានកំណត់លក្ខណៈពិន្ទុ Gleason ៩ និងក្រុមថ្នាក់ទី ៥ ជាមួយនឹងការរលាកឆ្អឹងដែលបង្ហាញថាវា វិវឌ្ឍន៍លឿនទៅមុខ។
លោក Siegel បាននិយាយទៀតថា «ជំងឺនេះ ជាប្រភេទកាចសាហាវបំផុត» ។ “នោះមានន័យថាវាមានហានិភ័យខ្ពស់បំផុតនៃការរីករាលដាល » ។
លោក បន្ថែមថា លោក Biden ក៏កំពុងបង្ហាញរោគសញ្ញានៃការពិបាកនោមផងដែរ ដែលជាសញ្ញាមួយទៀតដែលបង្ហាញថាជំងឺមហារីកបានវិវត្តន៍ទៅមុខ។ លោកបាននិយាយទៀតថា ជំងឺមហារីកក្រពេញប្រូស្តាត ជារឿយៗបង្ហាញជារោគសញ្ញានៅក្នុងដំណាក់កាលដំបូងរបស់វា គឺបែបនេះ ។
លោក Siegel បាននិយាយថា «នេះត្រូវបានរកឃើញដោយការពិនិត្យរាងកាយដោយការពិនិត្យក្រពេញប្រូស្តាត” ។ “ជាច្រើនដងដែលយើងរកឃើញការកើនឡើងនៃអង់ទីហ្សែន នៅក្នុង ក្រពេញប្រូស្តាត PSA ហើយបន្ទាប់មកយើងធ្វើតាមវា… ខ្ញុំចង់និយាយថា គាត់ត្រូវតែមានការថែទាំល្អបំផុតនៅទីនេះ។ ខ្ញុំមានការភ្ញាក់ព្រើតបន្តិចថា វាមានកម្រិតខ្ពស់ណាស់»។
Sលោក iegel បាននិយាយបន្ថែមទៀតថាលោកធ្វើតេស្ដអង់ទីហ្សែន នៃក្រពេញប្រូស្តាត ឬ PSA លើបុរសគ្រប់រូបដែលមានអាយុលើសពី 45 ឆ្នាំ។ ការធ្វើតេស្តនេះវាស់បរិមាណ PSA នៅក្នុងឈាម ហើយត្រូវបានប្រើជាចម្បងដើម្បីពិនិត្យរកមើលជំងឺមហារីកក្រពេញប្រូស្តាត ។
លោក Siegel បានឱ្យដឹងថា ជាង ៨០% នៃបុរសដែលមានអាយុលើសពី៨០ ឆ្នាំមានកោសិកាមហារីកក្រពេញប្រូស្តាតនៅក្នុងខ្លួនរបស់ពួកគេ៕