Close

នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ

សៀមរាប ៖ ថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរព ទៅតាមស្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញចរាចរណ៍, ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ ពេលធ្វើដំណើរ។

នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ

ដើម្បីចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបអំពាវនាវដល់បងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេល ដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ