Close

ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិន បើកការដ្ឋានសង់រោងចក្រជាផ្លូវការនៅកម្ពុជានាព្រឹកនេះ

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិន បើកការដ្ឋានសង់រោងចក្រជាផ្លូវការនៅកម្ពុជានាព្រឹកនេះ ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិន បើកការដ្ឋានសង់រោងចក្រជាផ្លូវការនៅកម្ពុជានាព្រឹកនេះ

ភ្នំពេញ៖ ក្រុមហ៊ុនអគ្គិសនី BYD CAMBODIA CO., LTD. របស់ប្រទេសចិនតម្លៃ ៣២ លានដុល្លារ បានចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តជាផ្លូវការស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤នេះ ។

ពិធីនេះក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងថា បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីសាងសង់រួចរាល់ ហើយដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ។

ក្រុមហ៊ុនរថយន្តអគ្គិសនី BYDរបស់ចិន បើកការដ្ឋានសង់រោងចក្រជាផ្លូវការនៅកម្ពុជានាព្រឹកនេះ

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្ររបស់ BYD នៅកម្ពុជា អាចដំឡើងរថយន្ដចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននឹងដំឡើងរថយន្តចំនួន ២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី។មកដល់ពេលនេះកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩ហើយ។

បើតាមក្រុមហ៊ុន បន្ទាប់ពីសាងសង់រួច រោងចក្រ 𝗕𝗬𝗗 នឹងក្លាយជារោងចក្ររថយន្តអគ្គិសនី 𝗕𝗬𝗗 ដ៏ធំបំផុត និងជារោងចក្រដំបូងគេនៅកម្ពុជា ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតរបស់ក្រុមហ៊ុន 𝗕𝗬𝗗។ សមិទ្ធផលដ៏អស្ចារ្យនេះនឹងបង្កើតប្រវត្តសាស្រ្តថ្មីសម្រាប់ប្រទេសកម្ពុជា៕