Close

អភិបាលខេត្តពោធិ៍សាត់៖ «ស្រះបាញ់ដង» នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយទៀត

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:43 am ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់៖ «ស្រះបាញ់ដង» នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយទៀត អភិបាលខេត្តពោធិ៍សាត់៖ «ស្រះបាញ់ដង» នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយទៀត

ពោធិ៍សាត់ ៖ ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យទីតាំង «ស្រះបាញ់ដង» ដែលជាស្រះប្រវត្តិសាស្ត្របូរាណមួយកន្លែង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានចាត់ទុក ស្រះនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយទៀត

នាឱកាសនោះ លោក ខូយ រីដាថ្លែងថា «ស្រះបាញ់ដង» ជាស្រះប្រវត្តិសាស្ត្របូរាណមួយកន្លែង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែលមានជនជាតិដើមភាគតិចជង រស់នៅ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកបន្តថា « ស្រះនេះមានសណ្ឋានមូលដូចបាល់ អមទៅដោយព្រៃព្រឹក្សា សម្បត្តិធនធានធម្មជាតិ និងមានទំហំប្រមាណ៧ហិកតា»។

លោកបានសង្ឃឹមថា តំបន់នេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយទៀត ក្នុងទឹកដីខេត្តពោធិ៍សាត់នាពេលអនាគត៕


អភិបាលខេត្តពោធិ៍សាត់៖ «ស្រះបាញ់ដង» នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយទៀត