Close

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានធ្វើឱ្យអគារនៅទីក្រុងបាងកកដួលរលំ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានធ្វើឱ្យអគារនៅទីក្រុងបាងកកដួលរលំ គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានធ្វើឱ្យអគារនៅទីក្រុងបាងកកដួលរលំ

បាងកក៖ គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានអង្រួនរដ្ឋធានីបាងកកនៃប្រទេសថៃ នៅថ្ងៃសុក្រ បណ្តាលឲ្យអគារជាច្រើនត្រូវរលំ។ នេះ បើតាមសារព័ត៌មានcbsnew នៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៥ ។
មជ្ឈមណ្ឌលភូមិសាស្ត្រ GFZ របស់ប្រទេសអាឡឺម៉ង់ បាននិយាយថា ការរញ្ជួយដីនៅពេលថ្ងៃត្រង់គឺនៅជម្រៅរាក់ ១០ គីឡូម៉ែត្រ (6.2 ម៉ាយ) ជាមួយនឹងចំណុចកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាង។

ទោះជាយ៉ាងណា គេមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតឬអ្នករងរបួសនោះទេ។ តំបន់ទីក្រុងបាងកក ជាទីតាំងធំជាងគេនៃការ រស់នៅរបស់ប្រជាជនជាង ១៧ លាននាក់ ដែលភាគច្រើនរស់នៅក្នុងផ្ទះល្វែង និងអគារខ្ពស់ៗ។

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានធ្វើឱ្យអគារនៅទីក្រុងបាងកកដួលរលំ

មនុស្សជាច្រើនដែលរស់នៅក្នុងអគារ ត្រូវបានជម្លៀសចេញ ខណៈដែលអគារជាច្រើនបានរអិលក្នុងការរញ្ជួយដីដ៏កម្រនេះ។

ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលបានរត់ចេញពីខុនដូ និងសណ្ឋាគារខ្ពស់ៗនៅកណ្តាលទីក្រុងបាងកក ។ ពួកគេនៅតែដើរតាមដងផ្លូវ ស្វែងរកទីតាំងដែលមានសុវត្ថិភាពប៉ុន្មាននាទី បន្ទាប់ពីការរញ្ជួយដី។
ការរញ្ជួយដីមានកម្លាំងខ្លាំងដែលធ្វើឱ្យទឹកនៅលើអគារហូរចេញពីអាងទឹកពីក្នុងអគារខ្ពស់ៗ ខណៈដែលមានារការញ័ររញ្ជួយខ្លាំង។

ចំណុចកណ្តាលរបស់រញ្ជួយដីស្ថិតនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ (៣០ ម៉ាយ) ភាគខាងកើតនៃទីក្រុង Monywa ។ យ៉ាងនេះ មិនមានរបាយការណ៍ភ្លាមៗអំពីឥទ្ធិពលរញ្ជួយដីនៅមីយ៉ាន់ម៉ា ដែលស្ថិតនៅចំកណ្តាលនៃសង្គ្រាមស៊ីវិលនោះទេ៕

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានធ្វើឱ្យអគារនៅទីក្រុងបាងកកដួលរលំ

អត្ថបទទាក់ទង