ការលក់រថយន្តអគ្គិសនីបានឈានដល់ចំណុចកំពូលនៅឆ្នាំ២០២២
បរទេស៖ បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិត និងការលក់រថយន្តអគ្គិសនី (EV) បានជួបបញ្ហាកង្វះបន្ទះឈីប និង ខ្សែសង្វាក់ផលិតកម្មមួយចំនួនក្ដី ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ តម្រូវការទីផ្សារនៃរថយន្ត EV បានកើនឡើងខ្ពស់ រហូតធ្វើឱ្យតួលេខ នៃការលក់ឈានដល់ចំណុចកំពូល។
កាលពីឆ្នាំ ២០២១ ការលក់រថយន្ត EV សរុបមានចំនួនត្រឹមតែ ៦,៦លានគ្រឿងប៉ុណ្ណោះ ប៉ុន្តែនៅត្រីមាសទី១ ឆ្នាំ២០២២ មានរថយន្ត EV ចំនួន ២លានគ្រឿងត្រូវបានលក់ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១ គឺកើនឡើង ៧៥ភាគរយ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិអាមេរិក បានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២នេះ តួលេខនៃការលក់រ ថយន្ត EV បានកើនឡើង ៩ភាគរយបើធៀបទៅនឹងឆ្នាំ២០២១ ដោយស្មើនឹង ១៣ភាគរយនៃចំនួនរថយន្តសរុបដែលបានលក់នៅជុំវិញ ពិភពលោក។
បើទោះបីជាមិនទាន់មានតួលេខផ្លូវការនៃការលក់រថយន្ត EV សរុបក្ដី ប៉ុន្តែទីភ្នាក់ងារថាមពលអន្តរជាតិអាមេរិក បានបង្ហាញ ការប៉ាន់ប្រមាណរបស់ខ្លួនថា ការលក់រថយន្ត EV នៅក្នុងឆ្នាំនេះគឺបានឈានដល់ចំណុចកំពូល៕