Close

លោក Trump ចុះក្រឹត្យលុបចោលក្រសួងអប់រំជាផ្លូវការ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Trump ចុះក្រឹត្យលុបចោលក្រសួងអប់រំជាផ្លូវការ លោក Trump ចុះក្រឹត្យលុបចោលក្រសួងអប់រំជាផ្លូវការ

អាមេរិក៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីលុបចោលក្រសួងអប់រំ ជាផ្លូវការ តាមការសន្យារបស់ខ្លួនកាលពីយុទ្ធនាការឃោសនាបោះឆ្នោត ។ បើទោះបីដឹងថា ទំនងជាប្រឈមនឹងតុលាការ និងការរារាំងពីរដ្ឋធម្មនុញ្ញក៏ដោយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន aljazeera នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៥ នេះ ឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ មេដឹកនាំសាធារណរដ្ឋរូបនេះ បានរៀបចំពិធីចុះហត្ថលេខាលើក្រឹត្យ ដើម្បីលុយចោលក្រសួងអប់រំជាផ្លូវការ ។ មុនចុះហត្ថលេខា លើក្រឹត្យ លោក Trump បាននិយាយថា « ខ្ញុំនឹងចុះហត្ថលេខាលើក្រឹត្យនេះ ដើម្បីលុបចោលក្រសួងអប់រំរបស់សហព័ន្ធមួយ ដើម្បីអ្នកទាំងអស់គ្នា»។

លោក Trump ចុះក្រឹត្យលុបចោលក្រសួងអប់រំជាផ្លូវការ

លោកបន្តថា «វាហាក់ដូចជាចម្លែក ចំពោះការលុបចោលនេះ ។ ក្រសួងអប់រំ យើងនឹងលុបវាចោល ហើយអ្នកទាំងអស់គ្នាប្រាកដជាដឹង ហើយខាងគណបក្សប្រជាធិបតេយ្យក៏ដឹងដែរ »

ការចុះហត្ថលេខាលើក្រឹត្យលុបចោលក្រសួងអប់រំនេះ បានធ្វើឱ្យក្រុមអ្នកប្រជាធិបតេយ្យ និងអ្នកតស៊ូមតិផ្នែកអប់រំបានថ្កោលទោសលោក Trump ភ្លាមៗថា សកម្មភាពនេះមិនត្រឹមតែជាឧទាហរណ៍មួយផ្សេងទៀតនៃការជ្រុលនិយមរបស់លោកប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងដែលនឹងធ្វើឱ្យប៉ះពាល់ដល់សិស្សនៅទូទាំងប្រទេស។

ក្រសួងអប់រំរបស់សហព័ន្ធត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី លោក Jimmy Carter ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមគំនិតផ្តួចផ្តើមការអប់រំផ្សេងៗនៅក្នុងរដ្ឋាភិបាលសហព័ន្ធ។

យ៉ាងណាក៏ដោយ ក្រសួងនេះ មានអាណត្តិកំណត់ ហើយ វាមិនកំណត់កម្មវិធីសិក្សា ឬកម្មវិធីសាលារៀនទេ ប៉ុន្តែផ្តោតលើការប្រមូលទិន្នន័យស្តីពីការអប់រំ ផ្សព្វផ្សាយការស្រាវជ្រាវ ចែកចាយជំនួយសហព័ន្ធ និងការអនុវត្តវិធានការប្រឆាំងនឹងការរើសអើង៕

លោក Trump ចុះក្រឹត្យលុបចោលក្រសួងអប់រំជាផ្លូវការ