Close

ប្រជាជនកម្ពុជាជំពាក់បំណុលធនាគារនិងហិរញ្ញវត្ថុ ជិត ៦០ពាន់លានដុល្លា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ប្រជាជនកម្ពុជាជំពាក់បំណុលធនាគារនិងហិរញ្ញវត្ថុ ជិត ៦០ពាន់លានដុល្លា ប្រជាជនកម្ពុជាជំពាក់បំណុលធនាគារនិងហិរញ្ញវត្ថុ ជិត ៦០ពាន់លានដុល្លា

ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាជនកម្ពុជា ប្រើប្រាស់កម្ចីក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ជិត ៦០ពាន់លានដុល្លា (៦០ប៊ីលាន)។នេះ បើតាមរបាយការណ៍ ស្ថានភាពបំណុលនៅកម្ពុជា របស់សមាគមហិរញ្ញវត្ថុកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥។

ប្រភពដដែលបន្តថា ទន្ទឹមនឹងនេះ ទិន្នន័យធនាគារជាតិនៃកម្ពុជាឆ្នាំ២០២៤ ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បានកើនដល់ ៥៧ពាន់លានដុល្លា (៥៧ប៊ីលាន)។ ចំពោះបំរ៉ែបំរួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ ៣% ប៉ុណ្ណោះ ខណៈដែលប្រាក់បញ្ញើមានកំណើនរហូតដល់ ១៦.៣%។

ប្រជាជនកម្ពុជាជំពាក់បំណុលធនាគារនិងហិរញ្ញវត្ថុ ជិត ៦០ពាន់លានដុល្លា

ទោះជាយ៉ាងណា បើតាមប្រភពដដែល បំណុល ឬឥណទាន មិនមែនសុទ្ធតែអាក្រក់នោះទេ ហើយឥណទាននៅកម្ពុជាត្រូវបានបញ្ចេញជូនអតិថិជនក្នុងវិស័យផ្សេងៗគ្នា (ពិពិធកម្ម) ដូចជា ការជូញដូររាយ ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ការជួញដូរអចលនទ្រព ការខ្ចីជាបុគ្គល សំណង់ កសិកកម្មរុក្ខាប្រមាញ់និងនេសាទ ការជួញដូរដុំ កម្មន្តសាល សណ្ឋាគារនិងភោជនីយដ្ឋាន និងផ្សេងៗ។

ដោយទ្បែកយើងឃើញថាបំណុលឬឥណទាននៅក្នុងរាជធានីភ្នំពេញ កណ្តាល និងសៀមរាប មានកំរិតខ្ពស់ គឺអាចបណ្តាលមកពីតំបន់ទាំងនេះជាបណ្តុំនៃសកម្មភាពសេដ្ឋកិច្ច និងមានចំនួនប្រជាជនច្រើន។

សូមមើល រូបភាពនៅខាងក្រោម៖ 1. ប្រៀបធៀបកម្ចី និងបញ្ញើក្នុងវិស័យធនាគារ ក្នុងឆ្នាំ២០២៣ vs ២០២៤
2. គោលបំណងកម្ចីក្នុងវិស័យធនាគារ 3. គោលបំណងកម្ចីក្នុងវិស័យមីក្រូហិរញ្ញវត្ថុ៕



ប្រជាជនកម្ពុជាជំពាក់បំណុលធនាគារនិងហិរញ្ញវត្ថុ ជិត ៦០ពាន់លានដុល្លា