Close

ចំណាយសម្រាប់ទ័ពជើងទឹកអាមេរិកនឹងកើនឡើងទៅដល់​ ២៥៦ពាន់លានដុល្លារនៅឆ្នាំក្រោយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចំណាយសម្រាប់ទ័ពជើងទឹកអាមេរិកនឹងកើនឡើងទៅដល់​ ២៥៦ពាន់លានដុល្លារនៅឆ្នាំក្រោយ ចំណាយសម្រាប់ទ័ពជើងទឹកអាមេរិកនឹងកើនឡើងទៅដល់​ ២៥៦ពាន់លានដុល្លារនៅឆ្នាំក្រោយ

បរទេស​ ៖ កងកម្លាំងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក​ ឬ The Navy and Marine Corps នឹងអាចទទួលបានកញ្ចប់ថវិកាសម្រាប់ចំណាយយោធាកើនឡើងក្នុងទំហំ១១ពាន់លានដុល្លារធៀបទៅនឹងការចំណាយសម្រាប់ឆ្នាំ២០២៣នេះនៅក្នុងផែនការសម្រាប់ឆ្នាំ២០២៤។

វាគឺជាខ្ទង់ចំណាយមួយដែលស្ថិតជាផ្នែកមួយនៃខ្ទង់ចំណាយប្រចាំឆ្នាំដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden ដែលអាមេរិកគ្រោងនឹងចំណាយថវិកាសម្រាប់វិស័យការពារជាតិទាំងអស់ដល់ទៅ​ ៨៤២ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤។

យោងតាមការចេញផ្សាយដោយ The Defense News កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាសេតវិមាននឹងធ្វើការស្នើសុំបង្កើនប្រាក់ចំណាយសម្រាប់កងកម្លាំងយោធាជើងទឹកអាមេរិកពី​២៤៤,៧ពាន់លានដុល្លារដែលមានសម្រាប់ឆ្នាំ២០២៣នេះទៅដល់​ ២៥៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤ខាងមុខដែលថវិកាភាគច្រើននឹងយកទៅប្រើប្រាស់ក្នុងការបង្កើនសមត្ថភាពការពារដែនសមុទ្រដែលមានដូចជាការធ្វើទំនើបកម្មនាវាចម្បាំងនានាបូករួមទាំងនាវាមុជទឹកនិងក៏ដូចជាកិច្ចការងារអភិវឌ្ឍនិងស្រាវជ្រាវថ្មីៗផងដែរ។

គួរឲ្យដឹងដែរថា ក្រៅតែពីថវិកាជាតិសម្រាប់កងទ័ពជើងទឹកហើយនោះគេក៏បានសង្កេតឃើញដែរថាកងកម្លាំងទ័ពអាកាសនិងទីអវកាសអាមេរិកនឹងទទួលបានថវិកាសម្រាប់ចំណាយបូកបញ្ចូលគ្នាទៅដល់​ ២៥៩,៤ពាន់លានដុល្លារហើយកងកម្លាំងទ័ពជើងគោកអាមេរិកនឹងទទួលបាន​ ១៨៥ពាន់លានដុល្លារ៕

អត្ថបទទាក់ទង