Close

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន ស៊ីភី ពិភាក្សា បង្កើនការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារ 7-Eleven

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន ស៊ីភី ពិភាក្សា បង្កើនការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារ 7-Eleven ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន ស៊ីភី ពិភាក្សា បង្កើនការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារ 7-Eleven

ភ្នំពេញ៖ លោ៩ក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ បានជួបពិភាក្សាជាមួយ គណៈប្រតិភូមកពីក្រុមហ៊ុន ស៊ីភី (CP ALL Cambodia) ដើម្បីពិភាក្សាអំពីការដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅក្នុងផ្សារ 7-Eleven ។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពបង្កើតកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យស្របតាមស្តង់ដារទីផ្សារ។ ក្រុមហ៊ុន CP ដែលដំណើរការផ្សារ 7-Eleven នៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ ដាក់លក់ផលិតផលកម្ពុជា ដែលបច្ចុប្បន្នមានចំណែកប្រមាណ ១០% នៃផលិតផលដែលបានដាក់លក់នៅក្នុងផ្សារ 7-Eleven ហើយគ្រោងបង្កើនចំណែកលក់នេះ។

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន ស៊ីភី ពិភាក្សា បង្កើនការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារ 7-Eleven

ជាមួយគ្នានេះ ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកសាងបណ្តាញធុរកិច្ចកាន់តែទូលំទូលាយជាមួយក្រុមហ៊ុនផលិតក្នុងស្រុកដែលមានសក្តានុពល តាមរយៈដៃគូ ដូចជាសហគ្រិនខ្មែរ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងការណែនាំអំពីឧត្តមានុវត្តន៍ក្នុងការធ្វើនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា ដោយផ្តោតលើកិច្ចសហការការ និងសម្របសម្រួល ដើម្បីបំពេញតាមស្តង់ដារផលិតកម្មចំណីអាហារ។

លោករដ្ឋមន្ត្រីក៏បានជំរុញក្រុមហ៊ុនឱ្យបន្តលើកកម្ពស់ការចុះបញ្ជីផលិតផល (ច.ប.ផ) ជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងបង្កើតទំនុកចិត្តពីអ្នកប្រើប្រាស់។

ទន្ទឹមនឹងនោះលោក បានអញ្ជើញក្រុមហ៊ុនឱ្យសាកល្បងប្រើប្រាស់សេវាតេស្តវិភាគផ្នែកគីមីអាហារនៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលអាចជួយដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យផលិតផលក្នុងស្រុកឈានចូលក្នុងទីផ្សារបានកាន់តែទូលំទូលាយ៕

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន ស៊ីភី ពិភាក្សា បង្កើនការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារ 7-Eleven