កាណាដាជ្រើសរើសមេដឹកនាំថ្មី ដើម្បីតទល់នឹងលោក Trump ក្នុងសង្គ្រាមពាណិជ្ជកម្ម
កាណាដា៖ លោក Mark Carney បានឈ្នះការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីប្រទេសកាណាដា ជំនួសតំណែងលោក Justin Trudeau ដោយរំពឹងថា នឹងយកឈ្នះសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានប្រកាសយកពន្ធ២៥ % ពីការនាំចូលទំនិញរបស់ប្រទេសកាណាដា។
លោក Carney មានអាយុ ៥៩ ឆ្នាំ រូបនេះ នៅពេលថ្លែងសុន្ទរកថាម្តងៗ បានវាយប្រហារ លោកTrump ដែលបានដាក់ពន្ធលើប្រទេសកាណាដាហើយបាននិយាយថាលោកចង់ធ្វើឱ្យប្រទេសនេះក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក។
ឆ្លើយតបនឹងបញ្ហានេះ លោក Carney បាននិយាយថា៖ «ជនជាតិអាមេរិកមិនគួរមានកំហុសនោះទេ ប្រទេសកាណាដានឹងឈ្នះ»។
លោក Carney ត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅប៉ុន្មានថ្ងៃខាងមុខ ។
ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេកាណាដាបានចាប់ផ្តើមនៅក្នុងខែមករា បន្ទាប់ពីលោក Trudeau បានប្រកាសលាលែងពីតំណែង ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រីជិតមួយទសវត្សរ៍។
លោក Trudeau បានប្រឈមមុខនឹងសម្ពាធផ្ទៃក្នុង ព្រមទាំងដឹកនាំប្រទេសឱ្យមានវិបត្តិលំនៅដ្ឋាន និងការកើនឡើងតម្លៃនៃការរស់នៅ។
ចំណែក លោក Carney ដែលបានឈ្នះការបោះឆ្នោតដំបូងកាលពីល្ងាចថ្ងៃអាទិត្យដោយទទួលបានសម្លេង ៨៥.៩% ផ្តួលគូរប្រជែងរបស់លោក គឺអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Chrystia Freeland ។
ក្រោយទទួលបានសម្លេងបោះឆ្នោតលើសលប់នេះ ការអបអរសាទរយ៉ាងខ្លាំងបានផ្ទុះឡើង ខណៈដែលលទ្ធផលត្រូវបានប្រកាសទៅកាន់ហ្វូងមនុស្ស ប្រមាណ ១,៦០០នាក់ស្ថិតនៅក្នុងទីក្រុង Ottawa រដ្ឋធានីរបស់ប្រទេសកាណាដា។
គណបក្ស Liberals ដែលកំពុងគ្រប់គ្រងប្រទេសបានមើលឃើញការផ្លាស់ប្តូរនយោបាយគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាកចេញរបស់លោក Trudeau ស្របពេលដែលមានការគំរាមកំហែងពាណិជ្ជកម្មពីសំណាក់លោក Donald Trump ដោយប្រកាសថា នឹងតម្លើងពន្ធដល់ ២៥ % លើមុខទំនិញប្រទេសកាណាដាដែលនាំចូលក្នុងទីផ្សារសហរដ្ឋអាមេរិក៕
https://www.ft.com/content/1d2038a1-0415-4b86-a1e2-a0126bbbc094