Close

ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន ៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន ៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន ៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ

កណ្ដាល ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការរៀបចំ និងហ្វឹកហ្វឺនផែនឈរ និងផែនព្យុហយាត្រា បានថ្លែងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ដល់ការងារ អប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ និងជំនាញ វិជ្ជាជីវៈនគរបាល ឱ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការលើកឡើងរបស់ ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យកម្លាំងផែនព្យុហយាត្រា សម្រាប់ប្រារព្ធពិធីអបអរសាទរខួបកំណើត នគរបាលជាតិកម្ពុជា លើកទី៨០។

ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន បន្ដថា ទន្ទឹមនេះដែរ ក្រសួង ក៏បានចំណាយថវិកាជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងបំពាក់សម្ភារៈផ្សេងៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាល ជាតិភូមិភាគទាំងអស់ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដើម្បីឱ្យឆ្លើយតប ទៅនឹងតម្រូវការនៃការងារបណ្តុះបណ្តាលនិងស្របតាមស្តង់ដាគុណភាពដែលបានកំណត់។

តាមរយៈសមិទ្ធផលគួរឱ្យមានមោទនភាពនេះ ឯកឧត្តមសន្ដិបណ្ឌិត បានកោតសរសើរដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភា សាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលមានគំនិតនវានុវត្តន៍ និងចេះច្នៃប្រឌិត ក្នុងការកៀរគរថវិកាពីប្រភពធនធានសម្រាប់ការអភិវឌ្ឍបម្រើឱ្យផលប្រយោជន៍ រួមរបស់ជាតិ។

ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន ៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ

ឯកឧត្តម រដ្ឋលេខាធិការ បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១- ក្មួយៗត្រូវយកចិត្តទុកដាក់សិក្សានិងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ខ្ជាប់ខ្ជួន ទៅតាម កាលវិភាគសិក្សាដែលបានកំណត់ ព្រោះការប្រឹងប្រែងរបស់ក្មួយៗមានសារៈសំខាន់ណាស់ គឺដើម្បីប្រទេសជាតិជាទីស្រឡាញ់របស់យើង។

២- ប្រឹងប្រែងហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា ឱ្យបានល្អប្រសើរ ប្រកបដោយ ភាពម៉ឺងម៉ាត់ ម៉ត់ចត់ និងស្វាហាប់ ដើម្បីកិត្តិយសកងកម្លាំងនគរបាលជាតិ កិត្តិយស ក្រសួងមហាផ្ទៃ និងលើកកិត្តិយសដល់សង្គមជាតិយើងទាំងមូល ក្នុងឱកាសរំឭកខួប អនុស្សាវរីយ៍លើកទី៨០ ខាងមុខ។

៣- គោរពវិន័យ បទបញ្ជា និងការកំណត់របស់គ្រូបង្រៀន និងគ្រូបង្វឹក។

ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន ៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ

នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥តទៅ អនុគណៈកម្មការរៀបចំ និងហ្វឹកហ្វឺនផែនឈរនិងផែនព្យុហយាត្រា បានដំណើរការហ្វឹកហ្វឺនដល់និស្សិតនៅបណ្ឌិត្យសភា នគរបាលកម្ពុជានិងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលា នគរបាលជាតិភូមិភាគ។

សូមរំលឹកថា មកទល់ពេលនេះ នគរបាលជាតិកម្ពុជា មានអាយុ ៨០ឆ្នាំហើយ ខណៈ ខួបអនុស្សាវរីយ៍លើកទី៨០ នឹងធ្វើនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន ៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ