នៅថ្ងៃទី២៧ ខែនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24) ចាប់ពីម៉ោង ០៧:០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី។
លំហាត់សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងធ្វើ ការហ្វឹកហ្វឺននិងសាកល្បងសមត្ថភាព ស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប និងជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយនិងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាច កើតមានឡើងជាយថាហេតុ។
សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖