Close

មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងអាមេរិកនឹងជួបចចារគ្នានៅអារ៉ាប៊ីសាអូឌីតដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងអាមេរិកនឹងជួបចចារគ្នានៅអារ៉ាប៊ីសាអូឌីតដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងអាមេរិកនឹងជួបចចារគ្នានៅអារ៉ាប៊ីសាអូឌីតដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

អាមេរិក៖ សហរដ្ឋអាមេរិក និងរុស្ស៊ីបានបញ្ជាក់ថា គណៈប្រតិភូកំពូលរបស់ពួកគេនឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈកិច្ចប្រជុំនេះ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមមេដឹកនាំអឺរ៉ុប។

តាមការចុះផ្សាយរបស់សារព័ត៌មាន Ajazeera នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក និងវិមានក្រឹមឡាំង បានបញ្ជាក់កាលពីថ្ងៃចន្ទថា មន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី នឹងធ្វើកិច្ចចរចានៅទីក្រុងរីយ៉ាដ នៅថ្ងៃអង្គារនេះ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចចរចាសន្តិភាព។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងលោក Yuri Ushakov ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី Vladimir Putin នឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋធានី Saudi Arabia ។ ពួកគេនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងបេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff។

មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងអាមេរិកនឹងជួបចចារគ្នានៅអារ៉ាប៊ីសាអូឌីតដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ការបញ្ជាក់នេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថាលោក និងលោក Putin បានព្រមព្រៀងគ្នានៅក្នុងការហៅទូរស័ព្ទមួយដើម្បីចាប់ផ្តើមការចរចាដើម្បីបញ្ចប់សង្គ្រាមដែលនឹងឈានដល់រយៈពេលបីឆ្នាំនៅចុងខែនេះ។

សូមបញ្ជាក់ថា ការជំរុញរបស់លោក Trump សម្រាប់កិច្ចចរចាទ្វេភាគីជាមួយទីក្រុងមូស្គូ បានធ្វើឱ្យមានការព្រួយបារម្មណ៍អំពីកន្លែងដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបនឹងមាននៅតុចរចា។ វាក៏បានជំរុញឱ្យមានការព្រួយបារម្ភថា ប្រធានាធិបតីអាមេរិកអាចប្រគល់សម្បទានទៅឱ្យរុស្ស៊ី ហើយថាស្ថាបត្យកម្មសន្តិសុខរបស់អឺរ៉ុប និងភាពជាដៃគូការពារជាតិរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកអាចចុះខ្សោយ។

មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងអាមេរិកនឹងជួបចចារគ្នានៅអារ៉ាប៊ីសាអូឌីតដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ទាក់ទិននឹងបញ្ហានេះ មេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ពួកគេចំពោះការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសអ៊ុយក្រែនដោយប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយថាសន្តិសុខរបស់អឺរ៉ុបគឺស្ថិតក្នុងចំណុចរបត់មួយ៕

មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី និងអាមេរិកនឹងជួបចចារគ្នានៅអារ៉ាប៊ីសាអូឌីតដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

អត្ថបទទាក់ទង