Close

កូនផ្សោតថ្មី ៣ ក្បាលទៀត បានចាប់កំណើតសម្រាប់ប្រជាជនតាមដងទន្លេមេគង្គ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
កូនផ្សោតថ្មី ៣ ក្បាលទៀត បានចាប់កំណើតសម្រាប់ប្រជាជនតាមដងទន្លេមេគង្គ កូនផ្សោតថ្មី ៣ ក្បាលទៀត បានចាប់កំណើតសម្រាប់ប្រជាជនតាមដងទន្លេមេគង្គ

ភ្នំពេញ៖ អង្គការ WWF- Cambodia បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ពួកយើងបានស្វាគមន៍កូនផ្សោតថ្មីចំនួន ៣ ក្បាល សម្រាប់ប្រជាជនតាមដងទន្លេមេគង្គរបស់កម្ពុជា ខណៈឆ្នាំ ២០២៥ គឺជាដំណឹងល្អសម្រាប់ការអភិរក្ស។

អង្គការ WWF- Cambodia បញ្ជាក់ថា ការចាប់កំណើតរបស់ពួកគេ គឺជាសញ្ញាដ៏គួរឱ្យរំភើបមួយសម្រាប់សត្វផ្សោតប្រភេទនេះដែលចំនួនរបស់ពួកវាកំពុងរងគ្រោះជិតផុតពូជ ដោយសារតែសត្វផ្សោតទន្លេនៅទូទាំងពិភពលោកប្រឈមមុខនឹងការគំរាមកំហែងនៃការផុតពូជ។

កូនផ្សោតថ្មី ៣ ក្បាលទៀត បានចាប់កំណើតសម្រាប់ប្រជាជនតាមដងទន្លេមេគង្គ

បើតាមប្រភពដដែល កូនផ្សោតទាំង៣ក្បាលត្រូវបានគេប្រទះឃើញនៅស្រុកអន្លង់ត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងស្រុកអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ ជាតំបន់ស្នូលដែលសត្វផ្សោតប្រមូលផ្តុំនៅរដូវប្រាំង។

នៅក្នុងអន្លង់ទឹកជ្រៅនៃទន្លេ កូនផ្សោតទាំងនេះនឹងលេងក្នុងទឹកជាមួយម្តាយ និងក្រុមគ្រួសារ! សូមចូលរួមសម្រាប់ការអភិរក្សសត្វផ្សោតបន្ត – ស្វែងយល់បន្ថែមអំពី យុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានរយៈចម្ងាយ ១២០គីឡូម៉ែត្រ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់យើង៕

កូនផ្សោតថ្មី ៣ ក្បាលទៀត បានចាប់កំណើតសម្រាប់ប្រជាជនតាមដងទន្លេមេគង្គ

អត្ថបទទាក់ទង