Close

លោក Trump ថា សហរដ្ឋអាមេរិកនឹងយកតំបន់ Gaza នៅពេលជួបជាមួយស្តេច Abdullah

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Trump ថា សហរដ្ឋអាមេរិកនឹងយកតំបន់ Gaza នៅពេលជួបជាមួយស្តេច Abdullah លោក Trump ថា សហរដ្ឋអាមេរិកនឹងយកតំបន់ Gaza នៅពេលជួបជាមួយស្តេច Abdullah

អាមេរិក៖ លោកប្រធានាធិបតី Donald Trump បានអះអាងសាជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងតំបន់ Gaza Strip នៅពេលលោកបានជួបពិភាក្សាការេងារជាមួយស្តេច Abdullah របស់ប្រទេសហ្ស៊កដានីនៅសេតវិមានកាលពីថ្ងៃអង្គារ។

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់ថ្នាក់ដឹកនាំទាំងពីរ ចាប់តាំងពីលោក Trump បានប្រកាសពីសំណើរបស់លោកក្នុងការកាន់កាប់តំបន់នេះ និងផ្លាស់ទីប្រជាជនប៉ាឡេស្ទីនចំនួនពីរលាននាក់ទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ រួមទាំងប្រទេសហ្ស៊កដានីផងដែរ។

ប្រភពដដែលបន្តថា កាលពីដើមសប្តាហ៍នេះ លោក Trump បានស្នើជាថ្មីថា លោកអាចនឹងបង្អាក់ជំនួយដល់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ល្គឹះណាពួកគេយល់ព្រមទទួលយកជនជាតិប៉ាឡេស្ទីនទាំងនោះចេញពីតំបន់ហ្គាហ្សា។

ទោះជាយ៉ាណា ប្រទេសហ្ស៊កដានី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅមជ្ឈិមបូព៌ា គឺជាជម្រក់សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់រួចហើយ និងបានច្រានចោលសំណើនេះ។ ជាមួយគ្នានេះ ស្តេច Abdullah បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយ លោក Trump ថា ជំហរដ៏រឹងមាំរបស់ហ្ស៊កដានី គឺ ប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន ។

លោក Trump ថា សហរដ្ឋអាមេរិកនឹងយកតំបន់ Gaza នៅពេលជួបជាមួយស្តេច Abdullah

ប៉ុន្តែនៅពេលថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval របស់លោក ដោយមានស្តេច Abdullah អង្គុយនៅខាងស្តាំផងដែរនោះ លោក Trump បានបញ្ជាក់ថាលោកនឹងមិនផ្លាស់ប្តូរគំនិតរបស់លោកនោះទេ បើទោះបីវាបង្កឱ្យមានការថ្កោលទោសជាសាកល នៅពេលដែលលោក បានបង្ហាញពីការចង់គ្រង់គ្រងតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន។

លោក Trump បាននិយាយអំពី Gaza ថា «យើងនឹងយកវា។ យើងនឹងកាន់វា។ យើងនឹងស្រឡាញ់វា» ។ លោក Trump បានអះអាងទៀត ថា «ការងារជាច្រើន» នឹងត្រូវបានបង្កើតឡើងនៅទូទាំងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកដណ្តើមយកទឹកដីដែលត្រូវបានបំផ្លិចបំផ្លាញកើតឡើង។លោក Trump បាននិយាយទៀតថា «ខ្ញុំគិតថាវាអាចជាគ្រាប់ពេជ្រ»។

នាឱកាសនោះ ស្តេច Abdullah អង្គុយស្ងៀមក្បែរលោក Trump ខណៈដែលប្រធានាធិបតីបាននិយាយម្តងទៀតនូវសំណើដែលនឹងគាំទ្រគោលនយោបាយអាមេរិកដែលបានបង្កើតឡើងជាច្រើនទសវត្សរ៍ ហើយអាចឈានដល់ការបំពានច្បាប់អន្តរជាតិ ដែលហាមឃាត់ការផ្ទេរប្រជាជនដោយបង្ខំ។

មកទល់ពេលនេះ ប្រទេសហ្ស៊កដានីបានច្រានចោលគំនិតនេះថាជាការបំពានជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ប៉ុន្តែបានសម្តែងយ៉ាងស្ងៀមស្ងាត់នូវការព្រួយបារម្ភអំពីសមត្ថភាពរបស់ខ្លួនក្នុងការស្រូបយកជនជាតិប៉ាឡេស្ទីនមួយចំនួនធំ។

អំពីលទ្ធភាពនៃការទទួលយកជនជាតិប៉ាឡេស្ទីនបន្ថែម ស្តេច Abdullah បាននិយាយថា ដំណោះស្រាយដែល “ល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា” គឺ ហ្ស៊កដានីនឹងយកកុមារប៉ាឡេស្ទីន ២០០០ នាក់ដែលមានជំងឺ។

ទោះជាយ៉ាងណាក៏ដោយ លោក Trump ហាក់ដូចជាមិនស្ទាក់ស្ទើរ និងបានបញ្ជាក់ឡើងវិញនូវជំហររបស់លោកជាមួយក្តីរំពឹងថា ប្រទេសហ្ស៊កដានី និងអេហ្ស៊ីបនឹងដើរតួជាផ្នែកមួយក្នុងការតាំងទីលំនៅថ្មីរបស់ប៉ាឡេស្ទីន។
ជុំវិញបញ្ហានេះ ប្រទេសអេហ្ស៊ីបបានច្រានចោលគំនិតរបស់លោក Trump ក្នុងការដកប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។

ក្រសួងការបរទេសរបស់ខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសនេះមានបំណងដាក់ចេញនូវផែនការមួយជាមួយនឹង «ចក្ខុវិស័យដ៏ទូលំទូលាយសម្រាប់ការកសាងឡើងវិញនូវតំបន់ហ្គាហ្សាក្នុងលក្ខណៈដែលធានានូវវត្តមានបន្តរបស់ប្រជាជនប៉ាឡេស្ទីននៅលើទឹកដីរបស់ពួកគេ ស្របតាមសិទ្ធិស្របច្បាប់របស់ពួកគេ»៕

https://www.bbc.com/news/articles/cly9m7kv7lro

អត្ថបទទាក់ទង