នាវាទេសចរណ៍សញ្ជាតិចិនមួយគ្រឿងដឹកភ្ញៀវទេសចរ ២៦៣នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មាននាវាទេសចរណ៍មួយគ្រឿងផ្សេងទៀតឈ្មោះ ZHAO SHANG YIDUNសញ្ជាតិ CHAINA មានបណ្តោយប្រវែង ២២៨.៣០ម៉ែត្រ និងទទឹងប្រវែង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៦៥ម៉ែត្របានចូលចតនៅកំពង់ផែក្រុងព្រះសីហនុវេលាម៉ោង ៨:៥០នាទីព្រឹក។
ប្រភពដដែលបន្តថា នាវានោះ មានចំនួនភ្ញៀវទេសចរ ២៦៣នាក់ស្រី ១៤៣នាក់ មានចំនួន២១ សញ្ជាតិ នាវិកចំនួន ៣៥០នាក់ ស្រី ចំនួន ៩៩នាក់ មានចំនួន ០១សញ្ជាតិ និង ចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ ជប៉ុនចំនួន ១៦៦ នាក់។
បើតាមប្រភពដដែល នាវាទេសចរណ៍នេះ បានធ្វើដំណើមកពីប្រទេសថៃ ចូលមកកម្ពុជា ហើយនឹងចាកចេញទៅកាន់ប្រទេសវៀតណាម នៅយប់ថ្ងៃដដែរវេលាម៉ោង ២២:០០នាទីយប់ ថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៥ និង គោលដៅភ្ញៀវទេសចរទៅទស្សនាមានរមណីយដ្ឋានឆ្នេរក្នុងក្រុង រូបសំណាក វត្តអារាម និងផ្សារលើ៕