Close

លោកទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
លោកទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ លោកទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ

សៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវសហការគ្នាឱ្យបានល្អ លើការងារថែរក្សា ការពារតំបន់បឹងទន្លេសាប និងតំបន់ភ្នំគូលែន ដែលជាតំបន់សំខាន់របស់កម្ពុជាយើង។ នេះ បើតាមន្ទីរព័ត៌មានខេត្តសៀមរាបនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥។

ការលើកឡើងបែបនេះ ក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។

លោកទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ

នាឱកាសនោះ លោកកឧបនាយករដ្ឋមន្ត្រី ទៀ សីហា លើកឡើងថា ព្រៃឈើនៅតំបន់ភ្នំគូលែន គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្ម គ្រឹះប្រាសាទបុរាណ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទូទៅ ជាពិសេសទឹកហូរពីភ្នំគូលែនចូលទៅក្នុងបឹងទន្លេសាប ដែលជាប្រភពត្រីដ៏សំខាន់របស់កម្ពុជា។ ប៉ុន្តែបើព្រៃឈើនៅតំបន់ភ្នំគូលែនបាត់បង់ វានឹងមានផលប៉ះពាល់ជាច្រើន ដូចជាបាត់បង់ប្រភពទឹកដ៏សំខាន់សម្រាប់បឹងទន្លេសាប បាត់បង់ជីវៈចម្រុះ បាត់បង់សត្វព្រៃ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។

លោកសង្កត់ធ្ងន់ថា បឹងទន្លេសាបជាប្រភពធនធានមច្ឆជាតិដ៏សម្បូរបែប នៅសៀមរាបយើងមានបឹងទន្លេសាប មានភ្នំគូលែន ព្រៃឈើនៅភ្នំគូលែន ចាប់ផ្តើមកាត់បន្ថយម្ដងបន្តិចៗ យើងពិបាកទប់ស្កាត់ណាស់។ បាត់ព្រៃឈើយើងបាត់ប្រភពទឹកមួយចំនួនលើភ្នំគូលែន បាត់ទាំងធម្មជាតិ បាត់ទាំងរុក្ខជាតិមួយចំនួន។ ភ្នំគូលែនខ្ញុំគិតថា គួរធ្វើយ៉ាងម៉េចឱ្យមានដើមឈើត្រលប់មកធាតុដើមវិញ។

លោកទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធមានដូចជា រដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម អាជ្ញាធរជាតិអប្សរា នឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់ភ្នំគូលែននេះឱ្យបានកាន់តែមានប្រសិទ្ធភាព។

លោកបន្ថែមថា ចំណែកអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវម្ចាស់ការ បុរេសកម្ម និងដាក់ចេញនូវវិធាន ការនានាក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសព្រៃឈើ បទល្មើសនេសាទ ការរុករក និងធ្វើអាជីវកម្មរ៉ែខុស ច្បាប់ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់៕

លោកទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ

អត្ថបទទាក់ទង