Close

បារាំងទទួលបាន Rafale F4 ដំបូងក្រោយការអភិវឌ្ឍថ្មីរយៈពេល៤ឆ្នាំ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បារាំងទទួលបាន Rafale F4 ដំបូងក្រោយការអភិវឌ្ឍថ្មីរយៈពេល៤ឆ្នាំ បារាំងទទួលបាន Rafale F4 ដំបូងក្រោយការអភិវឌ្ឍថ្មីរយៈពេល៤ឆ្នាំ

បរទេស​ ៖ កងកម្លាំងទ័ពអាកាសនៃប្រទេសបារាំងទើបតែបានប្រកាសក្នុងការទទួលបានយន្តហោះចម្បាំង Fafale ជំនាន់ថ្មីៗជាលើកដំបូងក្រោយកិច្ចខិតខំអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមអស់រយៈពេល៤ឆ្នាំកន្លងមកនេះ។

មូលដ្ឋានទ័ពបារាំង 118th air base ដែលស្ថិតនៅភាគនរតីនៃប្រទេសគឺជាអ្នកដែលទទួលបានយន្តហោះចម្បាំងប្រភេទ Rafale F4 នេះដំបូងគេកាលពីថ្ងៃទី២​ ខែមីនាកន្លងមក​ ហើយវាទើបតែត្រូវបានប្រកាសជាផ្លូវការដោយក្រសួងការពារជាតិកាលពីថ្ងៃអង្គារទី៧​ ខែមីនាម្សិលមិញនេះប៉ុណ្ណោះ។

ម៉ូដេល F4 ដែលត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមកិច្ចការងារអភិវឌ្ឍថ្មីតាំងតែពីឆ្នាំ២០១៩ដែលក្រោយមកបារាំងក៏បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់កុងត្រាផលិតបន្ថែមជូនទៅដល់ក្រុមហ៊ុន ផលិតក្នុងស្រុក Dassault ជាមួយនឹងទឹកប្រាក់ប្រមាណជា ២,១២ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា យន្តហោះចម្បាំង Rafale F4 ទី២នឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ​ ហើយនឹងផ្តល់ទៅឲ្យអង្គភាព 30th Fighter Wing ដែលតាមផែនការនៅក្នុងឆ្នាំ២០២៥ ប្រតិបត្តិការជាផ្លូវការនឹងអនុញ្ញាតឲ្យ F4 បម្រើដល់វិស័យទ័ពអាកាសរបស់បារាំង៕

អត្ថបទទាក់ទង