ប្រទះឃើញកូនក្រពើភ្នំ៣ក្បាល នៅទន្លេស្រែពក
ភ្នំពេញ៖ ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក និងនៅតាមដងទន្លេនេះ ក្រុមការងារយើងបានប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាល ដែលនេះជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនដែលជិតផុតពូជ។
ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់របស់អង្គការ WWF-កម្ពុជា ប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី ៥ ទៅ ៦ ខែ។
សូមបញ្ជាក់ថា តំបន់នេះក៏ធ្លាប់ជាកន្លែងដែលយើងធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។
តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ ៕