Close

រោងម៉ាស៊ីនកិនស្រូវពីរក្នុងស្រុកស្ទោង ទិញស្រូវ OM តម្លៃ ៨០០-៨២០រៀល ក្នុងមួយគីឡួក្រាម

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ
រោងម៉ាស៊ីនកិនស្រូវពីរក្នុងស្រុកស្ទោង ទិញស្រូវ OM តម្លៃ ៨០០-៨២០រៀល ក្នុងមួយគីឡួក្រាម រោងម៉ាស៊ីនកិនស្រូវពីរក្នុងស្រុកស្ទោង ទិញស្រូវ OM តម្លៃ ៨០០-៨២០រៀល ក្នុងមួយគីឡួក្រាម

កំពង់ធំ៖ លោម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារ បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងសំណេះសំណាលជាមួយម្ចាស់ដីស្រែក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ១៦៨៨ ​ ស្រុកស្ទោង ជាមួយអ្នកគ្រប់គ្រងទុន និងលទ្ធភាពរោងម៉ាស៊ីនទទួលទិញស្រូវ OM5451 តម្លៃ៨០០-៨២០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសម្ងួតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន១២០០០តោន និងពិនិត្យច្រវ៉ាក់ផលិតក្នុងរោងម៉ាស៊ីន។

រោងម៉ាស៊ីនកិនស្រូវពីរក្នុងស្រុលស្ទោង ទិញស្រូវOM តម្លៃ៨០០-៨២០រៀលក្នុងមួយគីឡួក្រាម

រោងម៉ាស៊ីនកិនស្រូវ ងួន ហុងស្រុកស្ទោង ដែលមានលទ្ធភាពទទួលទិញស្រូវ OM5451 ក្នុងតម្លៃ៨០០រៀលក្នុង១គីឡូក្រាម មានឃ្លាំងសម្ងួតបាន ៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន២ម៉ឺនតោន និងបានជួបសំណេះសំណាលជាមួយម្ចាស់ដីស្រែ ក្នុងពេលនោះដែរ ឯកឧត្តមបានស្វែងយល់ពីការលំបាករបស់កសិករ និងអ្នកមានដីស្រែជួល និងបានសំណូមពរដល់ម្ចាស់ដីមានការយោគយល់កសិករដែលបានជួល ដែលធ្វើឱ្យពួកគាត់អាចមានលទ្ធភាពបន្តផលិតនៅឆ្នាំក្រោយទៀត ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ និងបានបន្តធ្វើស្រែរបស់កសិករ។

រោងម៉ាស៊ីនកិនស្រូវ Amru Rice ស្រុកប្រាសាទបល្ល័ង្គ មានលទ្ធភាពទទួលទិញស្រូវ OM5451 ក្នុងតម្លៃ៨២០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសម្ងួតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន២ម៉ឺនតោន និងពិនិត្យច្រវ៉ាក់ផលិតកម្ម។ រោងម៉ាស៊ីន BRM (សន្ទុក) ស្រុកសន្ទុក មានលទ្ធភាពទទួលទិញស្រូវ OM5451 ក្នុងតម្លៃពី៨១០-៨៣០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសម្ងួតបាន៥៥០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន២ម៉ឺនតោន និងពិនិត្យច្រវ៉ាក់ផលិតកម្ម។

លោក ម៉ាន សុគ្រី បានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនធ្វើស្រែប្រាំងបានពីរដងក្នុងមួយឆ្នាំ ហើយប្រើពូជរបស់វៀតណាម ដែលមានតម្លៃថោកធ្វើឱ្យប្រជាពលរដ្ឋពុំសូវសប្បាយចិត្តក្នុងការធ្វើស្រែប្រាំងឡើយ។
រោងម៉ាស៊ីនកិនស្រូវជាច្រើនកន្លែងនៅខេត្តកំពង់ធំក៏មានការទិញស្រូវច្រើនប្រភេទដើម្បីផលិតជាអង្ករយកទៅលក់ក្នុងស្រុក និងក្រៅប្រទេសដែលជាផលិតផលខ្មែរសុទ្ធសាធក្នុងការប្រកួតយកជ័យលាភីជូនប្រទេសកម្ពុជា៕

អត្ថបទទាក់ទង