Close

ក្រុមហ៊ុន Beijing មានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រុមហ៊ុន Beijing មានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ ក្រុមហ៊ុន Beijing មានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ

ភ្នំពេញ៖ ក្រុមហ៊ុន Beijing Endi (Group) Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ។

ការបង្ហាញចំណាប់អារម្មណ៍បែបនេះ ធ្វើឡើង ក្នុងពេល លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិនដឹកនាំដោយលោក Tang Changzhong ប្រធានក្រុមហ៊ុន Beijing Endi (Group) Co., Ltd. នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥។

នាឱកាសនោះ លោក អគ្គលេខាធិការក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង និងបានលើកឡើងពីរំហូរគម្រោងវិនិយោគផ្ទាល់ពីចិនលើទឹកដីកម្ពុជាដែលតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង។

ក្រុមហ៊ុន Beijing មានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ

ជាការឆ្លើយតប លោក Tang Changzhong ប្រធានគណៈប្រតិភូបានសម្តែងនូវការអរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូក្រុមហ៊ុន និងបានជម្រាបជូនថា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ ហើយក៏បានមានការគិតគូរពីការបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់កម្មករនិយោជិតកម្ពុជាក្នុងវិស័យរ៉ែផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកអគ្គលេខាធិការបានស្វាគមន៍គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនមកកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានគិតដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរ៉ែ។

យ៉ាងណាមិញ លោក បានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងមានសមត្ថកិច្ចក្នុងវិស័យរ៉ែជាមុនសិន។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំសម្របសម្រួល និងទទួលសំណើសុំចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនដោយក្តីរីករាយ៕

ក្រុមហ៊ុន Beijing មានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ