Close

អាល្លឺម៉ង់ចាប់ផ្តើមហាមឃាត់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ 5G របស់ក្រុមហ៊ុន​ចិន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ចាប់ផ្តើមហាមឃាត់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ 5G របស់ក្រុមហ៊ុន​ចិន អាល្លឺម៉ង់ចាប់ផ្តើមហាមឃាត់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ 5G របស់ក្រុមហ៊ុន​ចិន

បរទេស​ : រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ បាន និងកំពុងដាក់ចេញផែនការហាមឃាត់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនប្រទេសចិន Huawei និង ZTE សម្រាប់បណ្ដាញ 5G ដោយសារបញ្ហាសន្តិសុខសុវត្ថិភាពជាតិ។

យោងតាមកាសែតក្នុងស្រុក Zeit Online បានចេញផ្សាយថា វិធានការនេះគឺអនុវត្តទៅលើគ្រឿងបរិក្ខារទូរគមនាគមន៍ 5G ដែលបានតភ្ជាប់រួច និងមិនទាន់តភ្ជាប់។
ចំណាត់ការនេះផងដែរ ត្រូវបានគេមើលឃើញថា អាល្លឺម៉ង់កំពុងដើរតាមអាមេរិក ដែលបានអនុវត្តវិធានការនេះកាលពីអាណត្តិលោក ដូណាល់ ត្រាំ ជាប្រធានាធិបតី។

ក្រុមអ្នករិះគន់ បានលើកឡើងថា ទំនាក់ទំនងក្រុមហ៊ុន Huawei និង ZTE ជាមួយរដ្ឋាភិបាលចិន គឺមានភាពស្អិតល្មួត ហើយពួកគេអាចបង្កប់ការស៊ើបការណ៍ចិននៅក្នុងឧបករណ៍ ដើម្បីប្រមូលទិន្នន័យ និងបំផ្លិចបំផ្លាញ។

ក្រុមហ៊ុន Huawei, ZTE និងរដ្ឋាភិបាលចិនបានច្រានចោលការលើកឡើងនេះ និងបាននិយាយថា វាគឺជាហេតុផលមិនត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ អាល្លឺម៉ង់ធ្លាក់បានលើកឡើងពីបញ្ហានេះ និងបានហាមឃាត់ការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនចិន ប៉ុន្តែក្រោយមក បានលើកលែងការហាមឃាត់នោះវិញ៕

អត្ថបទទាក់ទង