Close

គណបក្សប្រឆាំងធំៗទាំង៦របស់តួកគីជ្រើសបានបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
គណបក្សប្រឆាំងធំៗទាំង៦របស់តួកគីជ្រើសបានបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោត គណបក្សប្រឆាំងធំៗទាំង៦របស់តួកគីជ្រើសបានបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោត

បរទេស៖ទីបំផុតក្រុមគណបក្សធំៗរបស់ប្រទេសតួគីកាលពីថ្ងៃចន្ទម្សិលមិញនេះបានឈានទៅដល់ការសម្រេចចិត្តរួមគ្នាក្នុងការជ្រើសតាំងបេក្ខភាពម្នាក់ដើម្បីឈរឈ្មោះជាប្រធានាធិបតីក្នុងការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខជាមួយនឹងមេដឹកនាំបច្ចុប្បន្ន គឺលោក Recep Tayyip Erdogan។

កិច្ចពិភាក្សាគ្នាត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនម៉ោងរវាងបណ្តាក្រុមសម្ព័ន្ធបក្សដែលនិន្នាការប្រឆាំងសម្រាប់ត្រៀមការបោះឆ្នោតនៅក្នុងខែឧសភាខាងមុខដោយជាលទ្ធផលគេបានសម្រេចជារួមជ្រើសរើសយកលោក Kemal Kilicdaroglu ជាបេក្ខភាពតំណាងឲ្យក្រុមបក្សប្រឆាំងទាំងអស់សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីលើកនេះ។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៃបក្សប្រឆាំង មេដឹកនាំបក្សសាធារណៈ លោក Kilicdaroglu បានធ្វើការប្តេជ្ញា និងសន្យាថានឹងធ្វើការតែងតាំងសមាជិកមេដឹកនាំបក្សប្រឆាំងទាំងអស់ទៅជាអនុប្រធានាធិបតីដែលក្នុងនោះរួមមានទាំងសមាជិក២រូបមកពីគណបក្សប្រជែងហើយ២រូបទៀតមកពីបក្សប្រឆាំងដូចគ្នាផងដែរប្រសិនបើគាត់អាចជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសតួកគី។

គួរឲ្យដឹងដែរថា ការសម្រេចចិត្តជ្រើសយកលោក Kilicdaroglu បានធ្វើទៅយ៉ាងរលូនក្រោយពេលដែលមេដឹកនាំបក្សប្រឆាំងចំនួន២រូបគឺលោក Ekrem Imamoglu អភិបាលក្រុងអ៊ីស្តង់ប៊ូល និងលោក Mansur Yavas អភិបាលក្រុងអង់ការ៉ា បានប្រកាសដកខ្លួនពីការជ្រើសតាំង និងបានធ្វើការប្រកាសគាំទ្របេក្ខភាពរបស់លោក Kilicdaroglu ផងដែរ៕

អត្ថបទទាក់ទង