Close

ការសែតកីឡាដ៏ល្បីរបស់ឥណ្ឌូនេស៊ី ចុះផ្សាយថា Gabriel Silva របស់ព្រះខ័នរាជស្វាយរៀង ផ្លាស់ទៅចូលរួមជាមួយ ក្លិប Barito Putera

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ កីឡា
ការសែតកីឡាដ៏ល្បីរបស់ឥណ្ឌូនេស៊ី ចុះផ្សាយថា Gabriel Silva របស់ព្រះខ័នរាជស្វាយរៀង ផ្លាស់ទៅចូលរួមជាមួយ ក្លិប Barito Putera ការសែតកីឡាដ៏ល្បីរបស់ឥណ្ឌូនេស៊ី ចុះផ្សាយថា Gabriel Silva របស់ព្រះខ័នរាជស្វាយរៀង ផ្លាស់ទៅចូលរួមជាមួយ ក្លិប Barito Putera

យោងតាមទំព័រកីឡារបស់ឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានសរសេរថា ក្លិបបាល់ទាត់ PS Barito Putera សមាជិកលីគកំពូលឥណ្ឌូនេស៊ី បានជោគជ័យ ក្នុងការនាំយកកីឡាករ Gabriel Silva របស់ក្លិបព្រះខ័នរាជស្វាយរៀង សម្រាប់ការផ្លាស់ប្តូរកីឡាករពាក់កណ្តាលរដូវកាលនេះ។

ទំព័រកីឡាដ៏ល្បីរបស់ឥណ្ឌូណេស៊ី ដែលមានឈ្មោះថា Galeri Sepakbola Indonesia Online – GSIO បាចុះផ្សាយថា ខ្សែបម្រើស្លាបស្តាំសញ្ជាតិប្រេស៊ីល 𝗚𝗮𝗯𝗿𝗶𝗲𝗹 𝗦𝗶𝗹𝘃𝗮 បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ ដោយយល់ព្រមផ្លាស់ប្តូរមកចូលរួមជាមួយក្លិប 𝗣𝗦 𝗕𝗮𝗿𝗶𝘁𝗼 𝗣𝘂𝘁𝗲𝗿𝗮 នៃលីគកំពូលឥណ្ឌូណេស៊ី ក្នុងពេលឆាប់ៗ ពោលគឺអំឡុងទីផ្សារដោះដូរខែមករា ខាងមុខ។

ការសែតកីឡាដ៏ល្បីរបស់ឥណ្ឌូនេស៊ី ចុះផ្សាយថា Gabriel Silva របស់ព្រះខ័នរាជស្វាយរៀង ផ្លាស់ទៅចូលរួមជាមួយ ក្លិប Barito Putera

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីក្លិបព្រះខ័នរាជស្វាយរៀង នៅឡើយទេ ខណៈមិត្តរួមក្រុមរបស់ 𝗚𝗮𝗯𝗿𝗶𝗲𝗹 𝗦𝗶𝗹𝘃𝗮 កីឡាករ 𝗖𝗿𝗶𝘀𝘁𝗶𝗮𝗻 Roque Silveira Dos Santos បានបញ្ជាក់ដោយខ្លីថា ៖«វាជាព័ត៌មានប្រឌិត»។

គួររំលឹកថា ប្រយុទ្ធប្រេស៊ីល Gabriel Silva Costa បានចាកចេញពីក្លិបអង្គរថាយហ្គឺរ មកចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាល ២០២៣-២៤ អំឡុងពេលដែលលោក Conor Nestor ។ កីឡាករកម្ពស់១.៧០ម៉ែត្រ សញ្ជាតិប្រេស៊ីល រូបនេះ គឺជាយុវជនថ្នាលអាយុក្រោម ២០ឆ្នាំរបស់ ក្លិបដ៏ល្បីនៅប្រេស៊ីល Flamengo នៅចន្លោះឆ្នាំ ២០១៧-១៨ និងលេងឲ្យក្លិប Corinthians B នៅឆ្នាំ ២០១៩ ខណ:រដូវកាល ២០២០-២១ រូបគេលេងនៅលីគទី៣ នៃប្រទេសប្រស៊ីល ជាមួយក្លិប Volta Redonda មុនមកកាន់ប្រទេសកម្ពុជា ចូលរួមជាមួយអង្គរថៃហ្គឺរ នៅឆ្នាំ ២០២២៕

ការសែតកីឡាដ៏ល្បីរបស់ឥណ្ឌូនេស៊ី ចុះផ្សាយថា Gabriel Silva របស់ព្រះខ័នរាជស្វាយរៀង ផ្លាស់ទៅចូលរួមជាមួយ ក្លិប Barito Putera