Close

កីឡាករដែលគ្រោះថ្នាក់សម្រាប់កម្ពុជា ក្នុងជំនួបជាមួយ សិង្ហបុរី ល្ងាចនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ កីឡា
កីឡាករដែលគ្រោះថ្នាក់សម្រាប់កម្ពុជា ក្នុងជំនួបជាមួយ សិង្ហបុរី ល្ងាចនេះ កីឡាករដែលគ្រោះថ្នាក់សម្រាប់កម្ពុជា ក្នុងជំនួបជាមួយ សិង្ហបុរី ល្ងាចនេះ

ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយ ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 វគ្គសន្សុំពិន្ទុក្នុងពូល A វេលាម៉ោង ៧៖០០នាទីយប់ នាពហុកីឡដ្ឋានជាតិសិង្ហបុរី។

យ៉ាងណា មុនប៉ះគ្នាយប់នេះ យើងគួរតែចាប់អារម្មណ៍កីឡាករម្នាក់ ដែល ENN News គិតថា ជាកីឡាករដែលគ្រោះថ្នាក់បំផុត សម្រាប់ក្រុមជម្រើសជាតិកម្ពុជាយើង។

កីឡាកររបស់សិង្ហបុរីម្នាក់នោះគឺខ្សែប្រយុទ្ធ Shawal Anuar ដែលលេងឲ្យក្លិប Lion City Sailors សមាជិកលីគកំពូលសិង្ហបុរី ដែលរកបាន ១៥គ្រាប់ និង assist ១០ដង ក្នុងការប្រកួតទាំងអស់ សម្រាប់ក្លឹបរបស់គាត់នៅរដូវកាលនេះ។

កីឡាករដែលគ្រោះថ្នាក់សម្រាប់កម្ពុជា ក្នុងជំនួបជាមួយ សិង្ហបុរី ល្ងាចនេះ

Shawal Anuar រកបាន ២គ្រាប់ និងបញ្ជូនបាល់ឱ្យក្រុមផងដែរ ក្នុងការប្រកួតមិត្តភាព ខែវិច្ឆិការបស់ពួកគេផងដែរ ក្នុងជ័យជម្នះ ៣-២ លើមីយ៉ាន់ម៉ា និងការចាញ់ចិនតៃប៉ិ ដោយពិន្ទុដូចគ្នា (២-៣) ហើយកីឡាករវ័យ ៣៣ឆ្នាំរូបនេះ កំពុងស្រែកឃ្លានក្នុងការរកគ្រាប់បាល់ ទល់នឹង កម្ពុជា ផងដែរ។

ថ្លែងមកកាន់ថ្លែងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីម្សិលមិញ ខ្សែប្រយុទ្ធ Shawal Anuar បាននិយាយថា៖ «យើងបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីប្រឈមមុខនឹងគូប្រជែងរបស់យើង។ យើងចង់ផ្តល់ការប្រយុទ្ធដ៏ល្អនៅចំពោះមុខអ្នកគាំទ្ររបស់យើងនៅលើទឹកដីរបស់យើង ហើយជារួម ខ្ញុំសង្ឃឹមថា យើងអាចឈ្នះអ្វីមួយ សម្រាប់អ្នកគាំទ្រនៅឆ្នាំនេះ»។

គួរបញ្ជាក់ថា កីឡាករ Shawal Anuar វ័យ ៣៣ឆ្នាំ អាចលេងក្នុងតំណែង២ គឺជាខ្សែប្រយុទ្ធកណ្ដាល និងប្រយុទ្ធស្លាប រូបគេធ្លាប់លេងឲ្យក្លិបក្នុងស្រុកជាច្រើនដូចជា Geylang International, Hougang United និងបច្ចុប្បន្នលេននៅក្លិប Lion City Sailors។កីឡាកររូបនេះ ជាប់ជម្រើសជាតិនៅក្នុងឆ្នាំ២០១៦ ដោយបង្ហាញខ្លួនបាន ៣៧ដង ស៊ុតបាន ១៣គ្រាប់៕

កីឡាករដែលគ្រោះថ្នាក់សម្រាប់កម្ពុជា ក្នុងជំនួបជាមួយ សិង្ហបុរី ល្ងាចនេះ