Close

កាសែតថៃ៖ «ការប្រកួតជាមួយទីម័រខាងកើត គឺស្រួលដូចការប្រកួតហ្វឹកហាត់»

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ កីឡា
កាសែតថៃ៖ «ការប្រកួតជាមួយទីម័រខាងកើត គឺស្រួលដូចការប្រកួតហ្វឹកហាត់» កាសែតថៃ៖ «ការប្រកួតជាមួយទីម័រខាងកើត គឺស្រួលដូចការប្រកួតហ្វឹកហាត់»

ប្រព័ន្ធផ្សព្វផ្សាយថៃ មិនភ្ញាក់ផ្អើលទេ នៅពេលដែលក្រុមរបស់ប្រទេសខ្លួន បានយកឈ្នះទីម័រខាងកើត យ៉ាងងាយៗ ក្នុងលទ្ធផល ១០-០ ក្នុងការប្រកួតបើកឆាកពានរង្វាន់អាស៊ាន ឆ្នាំ២០២៤ នៅកីឡដ្ឋាន Hang Day Stadium កាលពីថ្ងៃទី ៨ ម្សិលមិញនេះ។

ក្រោយចប់ការប្រកួត កាសែត Siam Sport របស់ថៃ បានសរសេរអត្ថបទមួយថា ៖«ការប្រកួតនេះគឺជាការប្រកួតហ្វឹកហាត់ សម្រាប់ខ្សែប្រយុទ្ធរបស់យើង ពេលដែលថៃ បានលុត ទីម័រខាងកើត យ៉ាងចាស់ដៃ។ កាសែតបានសរសេរថា “គូប្រកួតនេះ ខ្សោយជាងគេ នៅក្នុងតំបន់ ដូច្នេះការប្រកួតមិនខុសពីការហាត់សម សម្រាប់ លោក Ishii និងក្រុមរបស់គាត់មុនការប្រកួត ASEAN Cup។ ពេញ 90 នាទី ថៃស្ទើរតែលេងបានតែពាក់កណ្តាលនៃទីលានរបស់គូប្រកួត»។

មែនទែនទៅ ថៃ មានចំណាត់ថ្នាក់នៅ FIFA Ranking ខ្ពស់ជាង ទីម័រខាងកើត ចំនួនលេខ៩៩ ហើយវាគ្មានអ្វីចម្លែកទេ ដែលពួកគេបានស៊ុតបញ្ចូលទីបាន ៤គ្រាប់ ក្នុងតង់ទីមួយ និង ៦គ្រាប់ក្នុងតង់ទីពីរ។ ទោះឈ្នះធំក៏ដោយ សារព័ត៌មានថៃ នៅតែព្រមានក្រុមជម្រើសជាតិរបស់ខ្លួន កុំឲ្យមានការថ្វេរប្រហែស។ កាសែតនេះ បានអត្ថាធិប្បាយថា ៖«យើងមិនអាចនិយាយអ្វីអំពីថៃ បានទេ បន្ទាប់ពីការប្រកួតជាមួយក្រុមខ្សោយបែបនេះ ប៉ុន្តែយើងដឹងថា លទ្ធផល ១០-០ នឹងផ្តល់ឱ្យក្រុម កាន់តែមានទំនុកចិត្ត»។

កាសែតថៃ៖ «ការប្រកួតជាមួយទីម័រខាងកើត គឺស្រួលដូចការប្រកួតហ្វឹកហាត់»

គ្រូបង្វឹក Ishii នៅតែគោរពគូប្រកួតរបស់ខ្លួន ហើយបាននិយាយថា លោកនឹងសិក្សាការប្រកួតរបស់ម៉ាឡេស៊ី ឱ្យបានហ្មត់ចត់ មុននឹងជួបគ្នា នៅល្ងាចថ្ងៃទី ១៤ ខែធ្នូ។ លោកបាននិយាយថា៖ «មុនការប្រកួតដំបូង ខ្ញុំគិតតែពីទីម័រ ប៉ុណ្ណោះ។ ក្រោយការប្រកួតនេះ ខ្ញុំគិតតែពីម៉ាឡេស៊ី។ ខ្ញុំនៅមិនទាន់ដឹងថា ការប្រកួតបន្ទាប់ នឹងទៅជាយ៉ាងណាទេ ព្រោះថៃ មិនធ្លាប់ជួបម៉ាឡេស៊ី ពីមុនមក»។

ថៃដែលស្ថិតក្នុងពូល A នៃពានរង្វាន់ AFF Cup ឆ្នាំ២០២៤ ត្រូវជួបទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា។ ពួកគេនឹងលេងក្នុងផ្ទះទល់នឹង ម៉ាឡេស៊ី និងកម្ពុជា ហើយត្រូវលេងក្រៅដីក្នុងប្រទេសសិង្ហបុរី តែប៉ុណ្ណោះ។ នៅក្នុងការប្រកួតលើកទីពីរ នៅថ្ងៃទី ១១ ខែធ្នូ ក្រុមរបស់លោក Ishii នឹងត្រូវសម្រាក។

ប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកស្រី Nualphan Lamsam ដែលគេស្គាល់ជាទូទៅថា Madame Pang បានផ្តល់ប្រាក់រង្វាន់ចំនួន ៣លានបាត ដែលស្មើនឹងជិត ៩ម៉ីនដុល្លារ សម្រាប់លោក Ishii និងក្រុមរបស់គាត់ ប្រសិនបើថៃ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គោលដៅរបស់ពួកគេ ធ្វើយ៉ាងណា ការពារតំណែងជើងឯក ឲ្យបាន៕

កាសែតថៃ៖ «ការប្រកួតជាមួយទីម័រខាងកើត គឺស្រួលដូចការប្រកួតហ្វឹកហាត់»