Close

បើកដំណើការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា»

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
បើកដំណើការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា» បើកដំណើការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា»

ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវចខ្ចប់កម្ពុជា ត្រូវបានសម្ភោធដាក់ឲ្យដំណើរការដើម្បីបង្កើនភាពប្រកួតប្រជងនិងនិរន្តរភាព នៃឧស្សាហកម្មម្ហូបអាហារ ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នេះជាសមិទ្ធផល នៃថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាម្ហូបអាហារ (FTRIP) ដែលបង្កើតឡើងដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយ ប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។

កិច្ចដំណើរការរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការបោះជំហានដ៏សំខាន់មួយដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនិងនិរន្តរភាពរបស់ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា។ តាមរយៈការផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់បែបនវានុ វត្តន៍និងនិរន្តរភាព មជ្ឈមណ្ឌលនេះមានគោលបំណងលើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយកាកសំណល់ និងដើម្បីឱ្យព្រះ រាជាណាចក្រកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តភាព ។

បើកដំណើការជាផ្លូវការ«មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា»

ការវេចខ្ចប់បែបនវានុវត្តន៍ គឺមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលក្រុមហ៊ុន សហគ្រាសកែច្នៃម្ហូបអាហារនៅក្នុងវិស័យឯកជនជួបប្រទះ រួមមានកាកសំណល់ម្ហូបអាហារ និងការបាត់បង់ក្នុងដំណើរការកែច្នៃ និងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ការវាយតម្លៃជាផ្លូវការលើទិដ្ឋភាពរួមនៃការវេចខ្ចប់ក្នុងវិស័យកសិពាណិជ្ជកម្ម និងម្ហូបអាហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាប្រឈមទាំងនេះ និងកំណើននៃតម្រូវការនូវដំណោះស្រាយនៃការវេចខ្ចប់ ប្រកបដោយប្រសិទ្ធភាព។

លោក បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO នៃគម្រោង CAPFISH- Capture ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO បានលើកឡើងថា «ការបង្កើតមជ្ឈមណ្ឌល អភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមខាងលើ ផ្តល់នូវដំណោះស្រាយប្រកបដោយនវា នុវត្តន៍ដែលនឹងលើកកម្ពស់ភាពប្រកួតប្រជែងនិងនិរន្តរភាពរបស់អាជីវកម្មម្ហូបអាហារនៅក្នុងស្រុក។»

បើកដំណើការជាផ្លូវការ«មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា»

លោកបណ្ឌិតបន្តថា មុខងារសំខាន់ៗរបស់មជ្ឈមណ្ឌលរួមមាន ការស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយផ្តល់នូវដំណោះស្រាយទំនើបៗ ឱ្យបាន សមស្របទៅតាមតម្រូវការរបស់សហគ្រាសក្នុងស្រុកនិងការបណ្តុះបណ្តាលកសាងសមត្ថភាព ដើម្បីបំពាក់បំប៉នជំនាញដែល ចាំបាច់សម្រាប់ការវេចខ្ចប់ផលិតផលម្ហូបអាហារប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ដំណើរការដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមិនត្រឹមតែដើរតួនាទី ជាមជ្ឈមណ្ឌលបណ្ដុំសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់និស្សិតនិងអ្នកស្រាវជ្រាវ រៀនសូត្រ ដកពិសោធន៍ និងផ្សារភ្ជាប់រវាងគម្លាតចំណេះដឹងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។

លោក បណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានលើកឡើងថា «បន្ថែមពីលើការផ្ដល់គាំទ្រដល់សហគ្រាសក្នុងស្រុក មជ្ឈមណ្ឌលនឹងផ្តល់ឱកាសសិក្សាស្រាវជ្រាវបានកាន់តែប្រសើរដល់និស្សិតនិងអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យផងដែរ។»
លើសពីនេះ មជ្ឈមណ្ឌលនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង តាមរយៈកិច្ចសហការជាមួយស្ថាប័នជំនាញផ្នែកវេចខ្ចប់អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបនិងអង្គការវេចខ្ចប់ពិភពលោក (WPO) ដើម្បីជួយអភិវឌ្ឍន៍ជំនាញវេចខ្ចប់នៅក្នុងវិស័យកែច្នៃម្ហូបអាហាររបស់កម្ពុជា។

លោក បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានមានប្រសាសន៍បន្ថែមថា «មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជានេះ នឹងក្លាយទៅជាធនធានគម្រូ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីលើកស្ទួយភាពប្រកួតប្រជែងរបស់វិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារកម្ពុជា ទាំងនៅទីផ្សារក្នុងស្រុកនិងពិភពលោក។»

បើកដំណើការជាផ្លូវការ«មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា»