Close

ពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី៣ ឆ្នាំ២០២៤ នឹងរៀបចំនៅក្នុងខេត្តកំពតនាពាក់កណ្តាលខែធ្នូនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី៣ ឆ្នាំ២០២៤ នឹងរៀបចំនៅក្នុងខេត្តកំពតនាពាក់កណ្តាលខែធ្នូនេះ ពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី៣ ឆ្នាំ២០២៤ នឹងរៀបចំនៅក្នុងខេត្តកំពតនាពាក់កណ្តាលខែធ្នូនេះ

ភ្នំពេញ៖ ដោយទទួលបាន ការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពត ក្រសួង ស្ថាប័នពាក់ព័ន្ធ និង ផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ។

ពិធីបុណ្យក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍ដ៏អធិកអធមនេះត្រូវបានរៀបចំ ឡើងក្នុងគោលបំណងជំរុញការលើកតម្លៃផលិតផល និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសការអបអរបេតិកភណ្ឌ និង អេកូទេសចរណ៍ និងនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

អមជាមួយគ្នានេះដែរ ដើម្បីញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី១១ ដុំទី៣នេះ ប្រព្រឹត្តទៅដោយសេចក្តីសោមនស្សរីករាយ ព្រមទាំងអធិកអធមផងនោះ គណៈកម្មការអន្តរក្រសួងគ្រោងរៀបចំសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. ការផ្សាយផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី ជាតិនិងអន្តរជាតិ តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរសាទរពិធីបុណ្យ សមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤។

២. មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាម តំបន់ឆ្នេរ ព្រមទាំងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក។
និង ៣. សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ មានការចូលរួមពីសំណាក់ក្រុមកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។

ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤នឹងរៀបចំនៅក្នុងខេត្តកំពតនាពាក់កណ្តាលខែធ្នូនេះ