Close

យ៉ាងហោចណាស់! មនុស្ស ៦០លាន គ្រួសារនៅទូទាំងពិភពលោក បានទស្សនាការប្រកួតរវាង Mike Tyson និង Jake Paul

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន កីឡា
យ៉ាងហោចណាស់! មនុស្ស ៦០លាន គ្រួសារនៅទូទាំងពិភពលោក បានទស្សនាការប្រកួតរវាង Mike Tyson និង Jake Paul យ៉ាងហោចណាស់! មនុស្ស ៦០លាន គ្រួសារនៅទូទាំងពិភពលោក បានទស្សនាការប្រកួតរវាង Mike Tyson និង Jake Paul

ក្រុមហ៊ុន Netflix បាននិយាយថា ៦០លានគ្រួសារ នៅទូទាំងពិភពលោកបានតាមដានការប្រកួតប្រដាល់ដ៏កក្រើក រវាងកីឡាករវ័យក្មេង Jake Paul និងលោក Mike Tyson ហើយព្រឹត្តិការណ៍នេះ បានកើនអ្នកទស្សនាឡើងដល់ ៦៥លានដង។

ក្រុមហ៊ុន Netflix បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ៖«ការប្រកួតនេះ ទំនងជាព្រឹត្តិការណ៍កីឡាអាជីព ដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។

ការប្រកួតរវាងអ្នកប្រដាល់ ដែលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាយុ ២៧ឆ្នាំ គឺ Jake Paul និងអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Mike Tyson អាយុ ៥៨ឆ្នាំ ដែលបានផ្សាយបន្តផ្ទាល់ នៅលើ Netflix គឺ Jake Paul បានយកឈ្នះ Mike Tyson ។

យ៉ាងហោចណាស់! មនុស្ស ៦០លានគ្រួសារនៅទូទាំងពិភពលោក បានទស្សនាការប្រកួតរវាង Mike Tyson និង Jake Paul

បន្ទាប់ពីបញ្ចប់ការប្រកួត Tyson អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យបានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកមិនពុំមានការស្តាយក្រោយឡើយ នៅពេលប្រកួតចាញ់ពិន្ទុ Jake Paul ដែលមានវ័យតិចជាងលោកដល់ទៅ ៣១ឆ្នាំក៏ដោយ។

មែនទែនទៅ នេះជាលើកដំបូងសម្រាប់ Mike Tyson ដែលបានឡើងប្រកួតជាលក្ខណអាជីព ក្រោយពេលចូលនិវត្តន៍ពីប្រដាល់សកលនេះ ក្នុងរយៈពេល ១៩ឆ្នាំ ពោលគិតចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ និងបានក្លាយជាជ័យជម្នះលើកទី១១ ពីការឡើងប្រកួតសរុបបាន ១២លើករបស់ Jake Paul។

ក្នុងការជួបគ្នាលើកទី១ នេះដែរ Jake Paul ត្រូវបានគេរាយការណ៍ថា ទទួលបានតម្លៃខ្លួន ៣៨លានដុល្លារពីជ័យជម្នះនេះ ខណៈ Mike Tyson ទទួលបាន ២០លានដុល្លារ។

គួរបញ្ជាក់ផងថា កាលពី ៤ឆ្នាំមុន ពោលនៅឆ្នាំ២០២០ Mike Tyson ក៏បានឡើងសង្វៀនប្រកួតជាលក្ខណៈតាំងពិព័រណ៍ម្តងដែរ ទល់នឹង Roy Jones Jr អតីតម្ចាស់ខ្សែក្រវាត់ ៤ស្ថាប័នផ្សេងគ្នា៕

យ៉ាងហោចណាស់! មនុស្ស ៦០លានគ្រួសារនៅទូទាំងពិភពលោក បានទស្សនាការប្រកួតរវាង Mike Tyson និង Jake Paul