Close

ទើបតែលេងបាន ២ប្រកួត ពេលនេះ Neymar រងរបួសជាថ្មី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
ទើបតែលេងបាន ២ប្រកួត ពេលនេះ Neymar រងរបួសជាថ្មី ទើបតែលេងបាន ២ប្រកួត ពេលនេះ Neymar រងរបួសជាថ្មី

ខ្សែប្រយុទ្ធក្រុម Al-Hilal កីឡាករ Neymar នឹងអវត្តមានយ៉ាងហោចណាស់មួយខែ ដោយសាររបួសសរសៃពួរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្លិប Al-Hilal ម្ចាស់ជើងឯក Saudi Pro League បាននិយាយ កាលពីថ្ងៃយប់ពុធ។

អតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យ FC Barcelona ដែលទើបតែត្រលប់មកលេងបានពីរសប្តាហ៍មុន បន្ទាប់ពីសម្រាកមួយឆ្នាំដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរនោះ ត្រូវបានប្ដូរចេញវិញ បន្ទាប់ពីបង្ហាញខ្លួនបានត្រឹមតែ ២៩នាទីប៉ុណ្ណោះ ក្នុងជំនួបដែល Al-Hilal បានយកឈ្នះ ៣-០ លើក្រុម Esteghlal របស់អ៊ីរ៉ង់ ក្នុងការប្រកួត Asian Champions Elite League កាលពីថ្ងៃច័ន្ទ។

ទើបតែលេងបាន២ប្រកួត ពេលនេះ Neymar រងរបួសជាថ្មី

ក្លិបបាល់ទាត់ Al-Hilal បានបង្ហោះនៅលើ X របស់ខ្លួនថា៖« Neymar នឹងឆ្លងកាត់ការព្យាបាល និងស្តារនីតិសម្បទា ដែលនឹងមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍»។

គួររំលឹកថា កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានរងរបួសជង្គង់ ក្នុងការប្រកួតជម្រុះ CONMEBOL World Cup របស់ប្រេស៊ីល ជាមួយ អ៊ុយរូហ្គាយ កាលពីខែតុលា ឆ្នាំមុន។

Neymar បានលេងបានតែប្រាំពីរប្រកួតប៉ុណ្ណោះ សម្រាប់ Al-Hilal របស់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីផ្ទេរពី Paris St Germain ក្នុងតម្លៃខ្លួនប្រហែល ៩០លានអឺរ៉ូ កាលពីខែសីហាឆ្នាំមុន៕

ទើបតែលេងបាន២ប្រកួត ពេលនេះ Neymar រងរបួសជាថ្មី