Close

ការស្ទង់មតិ៖ លោកស្រី Harris កំពុងនាំមុខលោក Trump

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ការស្ទង់មតិ៖ លោកស្រី Harris កំពុងនាំមុខលោក Trump ការស្ទង់មតិ៖ លោកស្រី Harris កំពុងនាំមុខលោក Trump

អាមេរិក៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris មានសំឡេងនាំមុខបន្តិចលើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងការស្ទង់មតិថ្នាក់ជាតិសម្រាប់ការបោះឆ្នោតប្រធានាធិបតីកាលពីពេលថ្មីៗ នេះ ។ នេះ បើតាមការចេញផ្សាយកាលពីថ្ងៃអង្គារមុនការបោះឆ្នោតសកលនៅថ្ងៃទី 5 ខែវិច្ឆិកា 2024។

ការស្ទង់មតិកាលពីពេលថ្មីៗនេះ របស់សារព័ត៌មាន Reuters/Ipsos បានបង្ហាញថា លោកស្រីHarris ទទួលបានពិន្ទុនាំមុខត្រឹមតែមួយភាគរយប៉ុណ្ណោះ ពោល គឺ 44% ទល់ នឹង 43%។

ការស្ទង់មតិរយៈពេលបីថ្ងៃមានមនុស្សពេញវ័យសហរដ្ឋអាមេរិកចំនួន 1,150 នាក់ ចូលរួមបោះឆ្នោតតាមអ៊ីនធឺណិត (រួមទាំងអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន 975 នាក់) ត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យ បានបង្ហាញថា លោកស្រី Harris កំពុងនាំមុខលោក Trump ។

ដោយឡែក ការស្ទង់មតិប្រចាំសប្តាហ៍របស់ Morning Consult ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បង្ហាញថា លោកស្រី Harris បានផ្តួលលោក Trump ដោយ 3 ពិន្ទុគឺ 50% ទល់ 47% ។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិផ្សេងទៀតដែលបានចេញផ្សាយកាលពីចុងសប្តាហ៍ និងចុងសប្តាហ៍មុនបានបង្ហាញពីតួលេខការប្រជែងគ្នាកាន់តែប្រកៀកប្រកិត រវាងបេក្ខជនទាំងពីរ។

នៅក្នុងការស្ទង់មតិរបស់ Reuters/Ipsos អ្នកបោះឆ្នោតចូលចិត្តលោក Trump ជាងលោកស្រី Harris លើបញ្ហាដែលទាក់ទងនឹងសេដ្ឋកិច្ច ការងារ និងភាពអត់ការងារធ្វើ (47% ទល់នឹង 37%) ក៏ដូចជាលើប្រធានបទអន្តោប្រវេសន៍ (48% ទៅ 33%)។ ទោះជាយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតជឿជាក់លើលោកស្រី Harris ច្រើនជាង លោក Trump នៅពេលនិយាយអំពីភាពជ្រុលនិយមផ្នែកនយោបាយ (40% ទល់នឹង 38%) ៕

អត្ថបទទាក់ទង