Close

មិនគួរឲ្យជឿ! អ្នកគាំទ្រម្នាក់ ជិះកង់ចម្ងាយ ១៣,000 គីឡូម៉ែត្រ ដើម្បីបានជួបផ្ទាល់ជាមួយ Cristiano Ronaldo

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ កីឡា
មិនគួរឲ្យជឿ! អ្នកគាំទ្រម្នាក់ ជិះកង់ចម្ងាយ ១៣,000 គីឡូម៉ែត្រ ដើម្បីបានជួបផ្ទាល់ជាមួយ Cristiano Ronaldo មិនគួរឲ្យជឿ! អ្នកគាំទ្រម្នាក់ ជិះកង់ចម្ងាយ ១៣,000 គីឡូម៉ែត្រ ដើម្បីបានជួបផ្ទាល់ជាមួយ Cristiano Ronaldo

កីឡាករ Cristiano Ronaldo នៅតែជាអត្តពលិកដ៏ពេញនិយមបំផុតមួយនៅលើភពផែនដី។ កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ មានអ្នកគាំទ្រមកពីគ្រប់ទិសទីជុំវិញពិភពលោក ដោយអ្នកខ្លះសុខចិត្តធ្វើដំណើរដ៏វែងឆ្ងាយមិនគួរឱ្យជឿ ដើម្បីមានឱកាសជួបជាមួយអាយដលរបស់ពួកគេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកគាំទ្រជនជាតិចិនម្នាក់ បានធ្វើរឿងមិនគួរឲ្យជឿមួយ ដោយបានជិះកង់ចម្ងាយ ១៣,000គីឡូម៉ែត្រ ដើម្បីជួប CR7 បន្ទាប់ពីការប្រកួត Pro League ជាមួយ Al-Shabab។

មិនគួរឲ្យជឿ! អ្នកគាំទ្រម្នាក់ ជិះកង់ចម្ងាយ ១៣,000 គីឡូម៉ែត្រ ដើម្បីបានជួបផ្ទាល់ជាមួយ Cristiano Ronaldo

ការធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយនេះ អ្នកគាំទ្រជនជាតិចិនម្នាក់នោះ បានចំណាយពេល ៦ខែ និង២០ថ្ងៃ។ ដោយខ្វះថវិកាសម្រាប់ថ្លៃសំបុត្រយន្តហោះ រូបគេបានជ្រើសរើសវិធីសាស្ត្រដ៏អស្ចារ្យនេះ ដើម្បីទៅដល់អារ៉ាប៊ីសាអូឌីត។

ពេលឮពីការលះបង់របស់អ្នកគាំទ្រ Ronaldo បានធ្វើឱ្យសុបិនរបស់គាត់ក្លាយជាការពិត។ ក្លឹបបានរៀបចំជំនួបរវាងអ្នកគាំទ្រម្នាក់នោះ និង Ronaldo ក្នុងអំឡុងពេលនោះដែល អ្នកគាំទ្រម្នាក់នោះ បានទទួលការចុះហត្ថលេខា ជាអនុស្សាវរីយ៏ និងរូបថតមួយសន្លឹកជាមួយវីរបុរសបាល់ទាត់រូបនេះទៀតផង៕

មិនគួរឲ្យជឿ! អ្នកគាំទ្រម្នាក់ ជិះកង់ចម្ងាយ ១៣,000 គីឡូម៉ែត្រ ដើម្បីបានជួបផ្ទាល់ជាមួយ Cristiano Ronaldo