Close

ជើងខ្លាំងគុនខ្មែរ ៣រូប នឹងឡើងសង្វៀនប្រកួតនៅប្រទេសអង់គ្លេស ចុងសប្ដាហ៍នេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ កីឡា
ជើងខ្លាំងគុនខ្មែរ ៣រូប នឹងឡើងសង្វៀនប្រកួតនៅប្រទេសអង់គ្លេស ចុងសប្ដាហ៍នេះ ជើងខ្លាំងគុនខ្មែរ ៣រូប នឹងឡើងសង្វៀនប្រកួតនៅប្រទេសអង់គ្លេស ចុងសប្ដាហ៍នេះ

កាលពីពេលថ្មីៗនេះ សហព័ន្ធប្រដាល់គុនខ្មែរ បានធ្វើសន្និសីទសារព័ត៌មានប្រកាសពីការចេញទៅប្រកួតគុនខ្មែរនៅឯប្រទេសអង់គ្លេស ដោយក្នុងនោះ មានកីឡាករ ៣រូប ដែលរួមមាន ព្រុំ សំណាង, រឿង សោភ័ណ្ឌ និង ថៃ រ៉េត។

បើតាមសហព័ន្ធប្រដាល់គុនខ្មែរ អ្នកទាំង៣នឹងប្រកួតនៅទីក្រុងឡុង ប្រទេសអង់គ្លេស ក្នុងកម្មវិធី MTGP Fight Night London នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៧យប់ នៅអង់គ្លេស ត្រូវនិងម៉ោង ១:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ តុលា នៅកម្ពុជា។

ជើងខ្លាំងគុនខ្មែរ៣រូប នឹងឡើងសង្វៀនប្រកួតនៅប្រទេសអង់គ្លេស ចុងសប្ដាហ៍នេះ

ឆ្លៀតក្នុងឱកាសនោះ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានលើកទឹកចិត្តដល់កីឡាករទាំង ៣រូប សម្រាប់ការប្រកួតនៅប្រទេសអង់គ្លេសនេះ មិនថា លទ្ធផល ឈ្នះ ឬ ចាញ់ យ៉ាងណាក៏ដោយ ត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញគុនខ្មែរទៅកាន់ពិភពលោក។

ឯកឧត្ដម ខូវ ឆាយ បានគូសបញ្ជាក់ថា៖« ក្នុងនាមជាអ្នកជំនាន់ក្រោយ និងជាកូនខ្មែរគ្រប់រូបត្រូវតែចូលរួមផ្សព្វផ្សាយកេរ្តិ៍មរតកក្បាច់គុនបុរាណដែលជារបស់ខ្មែរមានជាយូរលង់មកហើយឲ្យពិភពលោកបានស្គាល់ និងដឹងពីភាពអស្ចារ្យ។ ដូច្នេះហើយចំពោះការចេញទៅប្រកួតនៅឯប្រទេសអង់គ្លេសលើកនេះ សូមកីឡាករទាំង៣រូប ប្រឹងប្រែងហ្វឹកហាត់ និងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញសិល្បៈក្បាច់គុនបុរាណនេះដល់អ្នកទស្សនាពិសេសខាងផ្នែកអឺរ៉ុបនេះតែម្ដង។ បើទោះជាលទ្ធផលឈ្នះ ឬចាញ់យ៉ាងណាក៏ដោយ គឺត្រូវប្រឹងប្រែងបំផុត ព្រោះនេះជាឱកាសល្អ និងកម្រមានផងដែរ»៕

ជើងខ្លាំងគុនខ្មែរ៣រូប នឹងឡើងសង្វៀនប្រកួតនៅប្រទេសអង់គ្លេស ចុងសប្ដាហ៍នេះ