អនុប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្ត Yunnan សន្យាចូលរួមផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិនមកកម្ពុជា
ភ្នំពេញ៖ លោក Liu Jie អនុប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្ត Yunnan ប្រទេសចិន បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន មកពីខេត្តរបស់ខ្លួន មានសកម្មភាពវិនិយោគក្នុងវិស័យថាមពល, បច្ចេកវិទ្យាឌីជីថល, ពាណិជ្ជកម្មអេឡិចត្រូនិក, កសិកម្ម និងកសិឧស្សាហកម្ម, ផលិតកម្មម្ហូបអាហារ និងការផ្តល់សេវាប្រឹក្សាពាក់ព័ន្ធនឹងការវិនិយោគ សន្យាចូលរួមផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិនមកកម្ពុជា។
ការសន្យាខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២៤ ក្នុងគ្រាដែល លោក Liu Jie ចូលជួបពិភាក្សាការងារជាមួយ លោក ជា អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
នាឱកាសនោះ លោក អគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈ ប្រតិភូមកពីខេត្ត Yunnan ប្រទេសចិន ដែលបានចំណាយពេលវេលាដ៍មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយ ផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ដែលពោរ ពេញដោយភាពអំណោយផល។
លោក អគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាពេលនេះដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
ជាមួយគ្នានោះ លោក អគ្គលេខាធិការក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន ជាសមាជិក ផ្តោតលើកិច្ច សហប្រតិបត្តិការអាទិភាពមួយចំនួន ដែលក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួជាអ្នកដឹកនាំសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន និងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត។
មួយវិញទៀត ផ្ដើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៍បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និង បច្ចេកវិទ្យា” និង“ច្រករបៀងមច្ឆា និងអង្ករ” ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាមួយគ្នានេះផង ដែរ លោក អគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ នឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន រួម ជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។
បន្ថែមលើនេះ លោក លេខាធិការក៏បានធ្វើការកត់សម្គាល់ពីកំណើន ខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ក្នុងឱកាសកិច្ចពិភាក្សនោះដែរ លោក Liu Jie ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក អគ្គលេខាធិការ និងសហការី ដែលបានឆ្លៀតពេលវេលាដ៍មមាញឹកទទួលជួបគណៈ ប្រតិភូ ព្រមទាំងបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា និងព័ត៌មានស្ដីពីបច្ចុប្បន្នភាព នៃកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងវិស័យវិនិយោគ និងសេដ្ឋកិច្ច។
លោក Liu Jie មានជំនឿជឿជាក់ថាបន្ទាប់ពីបានស្តាប់ប្រសាសន៍របស់លោក អគ្គលេខាធិការគណៈប្រតិភូនឹងមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចចិត្តវិនិយោតនៅកម្ពុជាទៅតាមវិស័យរៀងៗខ្លួន។
លោកប្រធានគណៈប្រតិភូបានបន្ថែមទៀតថា ទស្សនកិច្ចមកកម្ពុជាលើកនេះក៍មានបំណងចូលរួមផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិនមកកម្ពុជា ពិសេស ការវិនិយោគមកពីខេត្ត Yunnan។
ជាការឆ្លើយតបទៅនឹងបញ្ហានេះលោក អគ្គលេខាធិការ បានសម្តែងនូវសេចក្ដីត្រេកអរជាពន់ពេកចំពោះការយកចិត្តទុកដាក់របស់ភាគីមិត្តក្នុងការចូលរួមផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជាដល់វិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្ត Yunnan។
ទន្ទឹមនឹងនេះលោក អគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិត គួរពីការវិនិយោគកែច្នៃកសិផលកម្ពុជាសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ តាមរយៈការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់៕