Haaland ត្រូវការមួយគ្រាប់ប៉ុណ្ណោះ ដើម្បីតាមស្មើកំណត់ត្រាមួយរបស់ Cristiano Ronaldo
ខ្សែប្រយុទ្ធក្រុមមេឃខៀវ Manchester City កីឡាករ Erling Haaland រកបាន២គ្រាប់ ទល់នឹងក្រុម Brentford កាលពីថ្ងៃសៅរ៍ ដោយបានរកគ្រាប់បាល់សរុបចំនួន ៩គ្រាប់ ក្នុងការប្រកួតចំនួន ៤ នៅ Premier League ក្នុងរដូវកាលនេះ។
ខ្សែប្រយុទ្ធរបស់ក្រុម Man City រូបនេះ បានចាប់ផ្តើមយុទ្ធនាការថ្មី ជាមួយនឹងទម្រង់លេងដ៏មុតស្រួច ហើយឥឡូវនេះ រូបគេកំពុងឈានទៅដល់ការបំបែកកំណត់ត្រាមួយផ្សេងទៀត។ កីឡាករសញ្ជាតិន័រវេសរូបនេះ បានស៊ុតបញ្ចូលទីបាន ៩៩គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១០៣ប្រកួត ចាប់តាំងពីចូលរួមជាមួយ Man City កាលពីឆ្នាំ ២០២២។
ប្រសិនបើរូបគេស៊ុតបញ្ចូលទីក្នុងការប្រកួតបន្ទាប់របស់ខ្លួន សម្រាប់ក្លឹប នោះ Haaland នឹងបំបែកកំណត់ត្រាមួយសតវត្ស ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើន និងលឿនបំផុត សម្រាប់ក្លិបអាជីព។
អ្នកកាន់កំណត់ត្រា បច្ចុប្បន្ន គឺតារាឆ្នើម Cristiano Ronaldo ដែលរកបាន ១០០ គ្រាប់ ដោយចាញពេលត្រឹមតែ ១០៥ប្រកួតប៉ុណ្ណោះ អំឡុងពេលចូលរួមជាមួយ Real Madrid ដំបូង។ Haaland មានឱកាសតាមស្មើ ហើយថាមិនត្រូវអាចផ្តួលកំណត់ត្រារបស់ CR7 នៅពេលដែល Man City ប៉ះ Inter Milan ក្នុង Champions League នៅថ្ងៃពុធ។ ប្រសិនបើបរាជ័យ រូបគេអាចតាមស្មើបាន នៅពេលដែល Manchester City ប៉ះក្រុម Arsenal នៅថ្ងៃអាទិត្យនេះ៕