Close

២ឆ្នាំ មន្ត្រី បានផ្តល់សៀវភៅស្នាក់នៅថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង ៤ម៉ឺនក្បាល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
២ឆ្នាំ មន្ត្រី បានផ្តល់សៀវភៅស្នាក់នៅថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង ៤ម៉ឺនក្បាល ២ឆ្នាំ មន្ត្រី បានផ្តល់សៀវភៅស្នាក់នៅថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង ៤ម៉ឺនក្បាល

ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤នេះ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃនៅទូទាំងប្រទេស បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋបានចំនួនជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារថ្មី ចំនួនជាង ៤មុឺននក្បាល។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋនោះ លោក ទូច សុឃៈ (សុខៈ) បានលម្អិតឱ្យដឹងថា បើយោងតាមរបាយការណ៏របស់នាយកដ្ឋានអត្តសញ្ញាណ បានផ្តល់សៀវភៅស្នាក់នៅថ្មីចំនួន ១៣២,៥១២ក្បាល បានបំបែកសៀវគ្រួសារថ្មីចំនួន ៤៣,៧៤៤ក្បាល និងទុតិយតា១១៦,៦៩៩ក្បាល ផ្តល់សៀវភៅគ្រួសារថ្មីចំនួន ១០០,០៤៩ក្បាល បំបែកសៀវភៅគ្រួសារថ្មី ចំនួន ៣៣,៧៨៦ក្បាល ធ្វើទុតិយតាចំនួន ៨៧,៧៨៥ក្បាល ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ការផ្តល់សៀវភៅស្នាក់នៅបានចំនួន ៣,៣៩៨,៨៥៧ក្បាល ធ្វើទុតិយតាចំនួន ៧០៩,៦៣៧ក្បាល និងផ្តល់សៀវភៅគ្រួសារសរុប ៣,៣៩៨,៨៥៧ក្បាល ទុតិយតាចំនួន ៤៤២,០០៨ក្បាល។

២ឆ្នាំ មន្ត្រី បានផ្តល់សៀវភៅស្នាក់នៅថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង ៤ម៉ឺនក្បាល

លោកបណ្ឌិត ទូច សុឃ: បានបញ្ជាក់ទៀតចំពោះការបញ្ចូលទិន្ន័យចុះបញ្ជីទៅក្នុងប្រព័ន្ធកុំព្យូទ័រ ក្នុងនោះមានដូចជា ខេត្តកែប កំពត និង១៤សង្កាត់នៃរាជធានីភ្នំពេញរួមមាន សៀវភៅស្នាក់នៅចំនួន ៣,៧៦៧គ្រួសារ មានមនុស្ស ១៥,៧៩៦នាក់ ស្រី៨,០៣០នាក់។ សៀវភៅគ្រួសារចំនួន ១,១១៥គ្រួសារ មានមនុស្ស ៤,៤៧០នាក់ ស្រី២,៣០២នាក់។ ក្នុងនោះផងដែរបើបូកយោង គិតត្រឹមថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ការបញ្ចូលសៀវភៅស្នាក់នៅ ក្នុងប្រព័ន្ធបានចំនួន ១៦,៧៦៣គ្រួសារ និងសៀវភៅគ្រួសារបានចំនួន ៦,៧៧០គ្រួសារ។

ដោយអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមមហាផ្ទៃ បានលើកកម្ពស់គុណភាពសេវាសាធារណៈ ជាអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ដែលត្រូវអនុវត្តពីដើមនីតិកាលទី៧ ស្របតាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕